គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

បទចំរៀង 7:3-12 ព្រះគម្ពីរបរិសុទ្ធ (KHOV)

3. ដោះ​នាង​ទាំង​២​ដូច​ជា​កូន​ក្តាន់​២ដែល​ជា​កូន​ភ្លោះ​របស់​មេ​១

4. ក​នាង​ប្រៀប​ដូច​ជា​ប៉ម​ធ្វើ​ពី​ភ្លុកភ្នែក​នាង​ដូច​ស្រះ​ទឹក​នៅ​ក្រុង​ហែសបូនដែល​នៅ​ជិត​ទ្វារ​បាត-រ៉ាប៊ីមច្រមុះ​នាង​ដូច​ជា​ប៉ម​ល្បាណូន ដែល​បែរ​ទៅ​ខាង​ដាម៉ាស

5. ក្បាល​ដែល​នៅ​លើ​ខ្លួន​នាង​ដូច​ជា​ភ្នំ​កើមែលសក់​ក្បាល​នាង​មើល​ទៅ​ដូច​ជា​ពណ៌​ស្វាយស្តេច​ទ្រង់​ជាប់​ចិត្ត​ដោយ​ដុំ​សក់​នោះ។

6. ៙ ឱ​មាស​សំឡាញ់​អើយ ឯង​ស្រស់‌បស់​ល្អហើយ​ប្រិម‌ប្រិយ គួរ​រីក‌រាយ​ណាស់​ហ្ន៎

7. កំពស់​ឯង​ដូច​ជា​ដើម​លម៉ើហើយ​ដោះ​ឯង​ដូច​ជា​ចង្កោម​ផ្លែ​លម៉ើ

8. អញ​បាន​ថា អញ​នឹង​ឡើង​ដើម​នោះអញ​នឹង​ចាប់​ធាង​តោង​ឡើងសូម​ឲ្យ​ដោះ​ឯង​បាន​ដូច​ជា​ចង្កោម​ទំពាំង‌បាយ‌ជូរហើយ​ក្លិន​ខ្យល់​ដង្ហើម​ឯង​បាន​ដូច​ជា​ផ្លែ​សារី

9. និង​មាត់​ឯង​ក្រអូប​ដូច​ជា​ស្រា​ទំពាំង‌បាយ‌ជូរ​យ៉ាង​ឯកដែល​ហូរ​ចុះ​ទៅ​ដោយ​ស្រួល សំរាប់​មាស​សំឡាញ់​អញក៏​ធ្វើ​ឲ្យ​បបូរ​មាត់​មនុស្ស​ដេក​លក់​បាន​និយាយ​ឡើង។

10. ៙ ខ្ញុំ​ម្ចាស់​ជា​របស់​ផង​ស្ងួន​សំឡាញ់​នៃ​ខ្ញុំហើយ​ទ្រង់​មាន​សេចក្តី​ប៉ង‌ប្រាថ្នា​ចំពោះ​រូប​ខ្ញុំ​ម្ចាស់

11. ឱ​ស្ងួន​សំឡាញ់​អើយ សូម​មកយើង​នឹង​ចេញ​ទៅ​ឯ​វាលសូម​ឲ្យ​យើង​ស្នាក់​នៅ​តាម​ភូមិ​គេ

12. យើង​នឹង​ឡើង​ទៅ​ឯ​ចំការ​ទំពាំង‌បាយ‌ជូរ​ពី​ព្រលឹមសូម​ឲ្យ​យើង​ទៅ​មើល​បើ​ទំពាំង‌បាយ‌ជូរ​បាន​ប៉ិច​ឡើងឬ​មាន​ផ្កា​ហើយ​ឬ​នៅហើយ​បើ​ដើម​ទទឹម​កំពុង​ផ្កា​ឬ​ទេនៅ​ទី​នោះ​ខ្ញុំ​ម្ចាស់​នឹង​ប្រគល់​សេចក្តី​ស្រឡាញ់​ថ្វាយ​ទ្រង់

សូមអានជំពូកពេញលេញ បទចំរៀង 7