គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

បទចំរៀង 6:7-13 ព្រះគម្ពីរបរិសុទ្ធ (KHOV)

7. តើ​ក​ឯង​ដែល​បាំង​ដោយ​ស្បៃនោះ​មើល​ទៅ​ដូច​ជា​ផ្លែ​ទទឹម​១​ចំហៀង

8. មាន​ពួក​ភរិយា​៦០​នាក់ និង​អ្នក‌ម្នាង​៨០​នាក់ក៏​មាន​ស្រី​ក្រមុំៗ​ឥត​គណនា

9. ប៉ុន្តែ​មាន​តែ​១​ទេ ដែល​ជា​ព្រាប ជា​អ្នក​បរិសុទ្ធ​របស់​អញនាង​ជា​កូន​ពន្លក​របស់​ម្តាយ ជា​កូន​សំឡាញ់របស់​អ្នក​ដែល​បង្កើត​នាង​មកពួក​កូន​ស្រី​ទាំង‌ឡាយ​បាន​ឃើញ​នាងហើយ​ក៏​ហៅ​ថា​ជា​អ្នក​មាន​ពរអើ ព្រម​ទាំង​ពួក​ភរិយា និង​ពួក​អ្នក‌ម្នាងក៏​សរសើរ​នាង​ដែរ។

10. ៙ តើ​នាង​ណា​នុ៎ះ ដែល​លេច​ចេញ​មក​ដូច​ជា​អរុណ​រះស្រស់​ល្អ​ដូច​ជា​ព្រះ‌ចន្ទ ហើយ​ភ្លឺ​ត្រចះ​ដូច​ជា​ព្រះ‌អាទិត្យក៏​គួរ​ស្ញែង‌ខ្លាច​ដូច​ជា​ពល‌ទ័ពមាន​ទាំង​ទង់‌ជ័យ​ផង​ដូច្នេះ។

11. ៙ ខ្ញុំ​បាន​ចុះ​ទៅ​ឯ​ចំការ​ឈើ​មាន​ផ្លែ​គ្រាប់ដើម្បី​មើល​កូន​ឈើ​ខៀវ​ខ្ចី​ដែល​ដុះ​នៅ​ក្នុង​ច្រក​ភ្នំហើយ​ឲ្យ​ដឹង​បើ​ទំពាំង‌បាយ‌ជូរ​ប៉ិច​ឡើង​ឬ​នៅហើយ​បើ​ទទឹម​មាន​ផ្កា​ផង

12. រីឯ​មុន​ដែល​ខ្ញុំ​ដឹង​ខ្លួន នោះ​ចិត្ត​បាន​នាំ​ខ្ញុំទៅ​ដាក់​នៅ​ក្នុង​ព្រះ‌រាជ‌រថ​នៃ​សាសន៍​ដ៏​សទ្ធា​របស់​ខ្ញុំ។

13. ៙ សូម​វិល​មក វិល​មក​វិញ ឱ​នាង​សាសន៍​ស៊ូឡាម​អើយសូម​ត្រឡប់​មក ត្រឡប់​មក​ចុះ ដើម្បី​ឲ្យ​យើង​ខ្ញុំបាន​មើល​នាង​ផង។៙ តើ​អ្នក​រាល់​គ្នា​ចង់​មើល​នាង​សាសន៍​ស៊ូឡាម​ធ្វើ​អីតើ​ដូច​ជា​មើល​ការ​រាំ​របស់​ពួក​របាំ​២​ពួក​ឬ។

សូមអានជំពូកពេញលេញ បទចំរៀង 6