គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

បទចំរៀង 5:5-16 ព្រះគម្ពីរបរិសុទ្ធ (KHOV)

5. ខ្ញុំ​បាន​ក្រោក​ឡើង ដើម្បី​ទៅ​បើក​ទ្វារ​ឲ្យ​ស្ងួន​សំឡាញ់​ខ្ញុំគ្រឿង​ក្រអូប​បាន​ស្រក់​ចេញ​ពី​ដៃ​ខ្ញុំហើយ​ប្រេង​ក្រអូប​ក៏​ស្រក់​ពី​ម្រាម​ដៃ​ខ្ញុំ ទៅ​លើ​គន្លឹះ​ទ្វារ

6. ខ្ញុំ​បាន​បើក​ឲ្យ​ស្ងួន​សំឡាញ់​ខ្ញុំតែ​ស្ងួន​សំឡាញ់​ខ្ញុំ ទ្រង់​បាន​ចេញ​ទៅ​បាត់​ហើយក្នុង​កាល​ដែល​ទ្រង់​មាន​ព្រះ‌បន្ទូល​ហៅ នោះ​ខ្ញុំ​មាន​ចិត្ត​រំជួលខ្ញុំ​ខំ​ស្វែង​រក តែ​រក​ទ្រង់​មិន​ឃើញ​សោះខ្ញុំ​បាន​ស្រែក​ហៅ តែ​ទ្រង់​មិន​ឆ្លើយ​តប​ឡើយ

7. ពួក​យាម​ល្បាត​ដែល​ដើរ​ក្រវែល​ក្នុង​ទី​ក្រុង ក៏​ប្រទះ​នឹង​ខ្ញុំគេ​វាយ​ខ្ញុំ ហើយ​ធ្វើ​ឲ្យ​ខ្ញុំ​របួសពួក​រក្សា​កំផែង គេ​កន្ត្រាក់​យក​ស្បៃ​ពី​ខ្ញុំ​ចេញ

8. ឱ​ពួក​កូន​ស្រី​ក្រុង​យេរូ‌សាឡិម​អើយខ្ញុំ​ចាប់​ឲ្យ​នាង​រាល់​គ្នា​ស្បថ​ថា បើ​ឃើញ​ស្ងួន​សំឡាញ់​ខ្ញុំនោះ​នាង​ទាំង‌ឡាយ​នឹង​ទូល​ដល់​ទ្រង់​ថាខ្ញុំ​ឈឺ​ដោយ​រោគ​ស្រឡាញ់។

9. ៙ ឱ​នាង​ដែល​ល្អ​លើស​ជាង​គេ​ក្នុង​ពួក​ស្រីៗ​អើយតើ​ស្ងួន​សំឡាញ់​របស់​នាង​វិសេស​ជាង​ស្ងួន​សំឡាញ់ណា​ទៀត​យ៉ាង​ណាបាន​ជា​នាង​ចាប់​ឲ្យ​យើង​ស្បថ​ដូច្នេះតើ​ស្ងួន​សំឡាញ់​របស់​នាង​វិសេស​ជាង​ស្ងួន​សំឡាញ់ណា​ទៀត​យ៉ាង​ណា​ទៅ។

10. ៙ ស្ងួន​សំឡាញ់​របស់​ខ្ញុំ​សម្បុរ​ស មាន​ថ្ពាល់​ក្រហមទ្រង់​ជា​ឯក​អង្គ​ក្នុង​ពួក​១​ម៉ឺន​នាក់

11. ព្រះ‌សិរ​ទ្រង់​ល្អ ដូច​ជា​មាស​នព្វ‌គុណព្រះ‌កេសា​ទ្រង់​រំកាញ់ ហើយ​ខ្មៅ​ដូច​សារិកា

12. ព្រះ‌នេត្រ​ទ្រង់​ដូច​ជា​ព្រាប​នៅ​មាត់​ផ្លូវ​ទឹកដែល​លាង​ដោយ​ទឹក​ដោះ ហើយ​ដាំ​ក្នុង​គ្រោងយ៉ាង​សម​ល្អ

13. ព្រះ‌គណ្ឌៈ​ទ្រង់​ដូច​ជា​ទី​ដាំ​គ្រឿង​ក្រអូបដូច​ជា​ដំណាំ​ស្មៅ​មាន​ក្លិន​ផ្អែមព្រះ‌រឹម​ទ្រង់​ដូច​ជា​ផ្កា​កំភ្លឹង​ដែល​ស្រក់​ទឹក​ក្រអូប

14. ព្រះ‌ហស្ត​ទ្រង់​ដូច​ជា​ចិញ្ចៀន​មាស​ដាំ​ដោយ​ត្បូង​បេរីលព្រះ‌កាយ​ទ្រង់​ដូច​ជា​រចនា​ភ្លុក​ស្រោប​ដោយ​និល‌រតន៍

15. ព្រះ‌បាទ​ទ្រង់​ដូច​ជា​សសរ​ថ្ម​កែវតម្កល់​នៅ​លើ​ជើង​មាស​នព្វ‌គុណឯ​ភាព​ទ្រង់​មាន​លំអ​ដូច​ជា​ភ្នំ​ល្បាណូនវិសេស​ដូច​ជា​ដើម​តាត្រៅ

16. ព្រះ‌ឱស្ឋ​ទ្រង់​ក៏​ផ្អែម​ក្រអូបអើ ទ្រង់​គួរ​ស្រឡាញ់​ពេញ​ទី​ហើយឱ​ពួក​កូន​ស្រី​ក្រុង​យេរូ‌សាឡិម​អើយនេះ​ហើយ​ជា​ស្ងួន​សំឡាញ់ ហើយ​ជា​ភឿន​ជីវិត​របស់​ខ្ញុំ។

សូមអានជំពូកពេញលេញ បទចំរៀង 5