គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

បទចំរៀង 5:1-7 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ឱ​ប្អូន ជា​ប្រពន្ធ​អើយអញ​បាន​ចូល​មក​ក្នុង​សួន‌ច្បារ​អញ​ហើយអញ​បាន​បេះ​ជ័រ​ល្វីង‌ទេស និង​គ្រឿង​ក្រអូប​របស់​អញអញ​បាន​បរិភោគ​សំណុំ និង​ទឹក​ឃ្មុំ​របស់​អញអញ​បាន​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ និង​ទឹក​ដោះ​គោ​ហើយឱ​សំឡាញ់​រាល់​គ្នា​អើយ ចូរ​ពិសា​ចុះឱ​មាស​សំឡាញ់​អើយ ចូរ​ផឹក​ចុះ អើ ផឹក​ឲ្យ​បរិបូរ​ទៅ។

2. ៙ ខ្ញុំ​បាន​ដេក​លក់​ហើយ តែ​ចិត្ត​ខ្ញុំ​នៅ​ភ្ញាក់​ទេនោះ​ឮ​សំឡេង​របស់​ស្ងួន​សំឡាញ់​ខ្ញុំ ទ្រង់​គោះ​ទ្វារ​ថាឱ​ប្អូន ជា​មាស​សំឡាញ់ ឱ​ព្រាប​របស់​អញជា​អ្នក​រិសុទ្ធ​របស់​អញ​អើយចូរ​បើក​ទ្វារ​ឲ្យ​អញ​ផងដ្បិត​ក្បាល​អញ​ទទឹក​ជោក​ដោយ​សន្សើមសរសៃ​សក់​អញ​ផង ដោយ​ទឹក​ដែល​ធ្លាក់​នៅ​ពេល​យប់

3. អញ​បាន​ដោះ​អាវ​អញ​ចេញ​ហើយ ធ្វើ​ដូច​ម្តេច​ឲ្យ​អញពាក់​វិញ​បានអញ​បាន​លាង​ជើង​ហើយ ធ្វើ​ដូច​ម្តេច​ឲ្យ​អញ​ប្រឡាក់ទៀត​បាន

4. ស្ងួន​សំឡាញ់​ខ្ញុំ​ក៏​បញ្ចូល​ព្រះ‌ហស្ត​តាម​ប្រហោង​ទ្វារហើយ​ចិត្ត​ខ្ញុំ​មាន​សេចក្តី​រំជួល​ដល់​ទ្រង់

5. ខ្ញុំ​បាន​ក្រោក​ឡើង ដើម្បី​ទៅ​បើក​ទ្វារ​ឲ្យ​ស្ងួន​សំឡាញ់​ខ្ញុំគ្រឿង​ក្រអូប​បាន​ស្រក់​ចេញ​ពី​ដៃ​ខ្ញុំហើយ​ប្រេង​ក្រអូប​ក៏​ស្រក់​ពី​ម្រាម​ដៃ​ខ្ញុំ ទៅ​លើ​គន្លឹះ​ទ្វារ

6. ខ្ញុំ​បាន​បើក​ឲ្យ​ស្ងួន​សំឡាញ់​ខ្ញុំតែ​ស្ងួន​សំឡាញ់​ខ្ញុំ ទ្រង់​បាន​ចេញ​ទៅ​បាត់​ហើយក្នុង​កាល​ដែល​ទ្រង់​មាន​ព្រះ‌បន្ទូល​ហៅ នោះ​ខ្ញុំ​មាន​ចិត្ត​រំជួលខ្ញុំ​ខំ​ស្វែង​រក តែ​រក​ទ្រង់​មិន​ឃើញ​សោះខ្ញុំ​បាន​ស្រែក​ហៅ តែ​ទ្រង់​មិន​ឆ្លើយ​តប​ឡើយ

7. ពួក​យាម​ល្បាត​ដែល​ដើរ​ក្រវែល​ក្នុង​ទី​ក្រុង ក៏​ប្រទះ​នឹង​ខ្ញុំគេ​វាយ​ខ្ញុំ ហើយ​ធ្វើ​ឲ្យ​ខ្ញុំ​របួសពួក​រក្សា​កំផែង គេ​កន្ត្រាក់​យក​ស្បៃ​ពី​ខ្ញុំ​ចេញ

សូមអានជំពូកពេញលេញ បទចំរៀង 5