គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

បទចំរៀង 4:1-11 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. មាស​សំឡាញ់​អើយ ឯង​ស្រស់‌បស់​ល្អ​ណាស់​ហ្ន៎មើល ឯង​ជា​ស្រី​ស្រស់‌បស់​ល្អភ្នែក​ឯង​ដែល​បាំង​ដោយ​ស្បៃ មើល​ទៅ​ដូច​ជា​ភ្នែក​ព្រាបសក់​ឯង​មាន​ភាព​ដូច​ជា​ហ្វូង​ពពែ ដែល​ដេក​នៅ​ចង្កេះ​ភ្នំកាឡាត

2. ធ្មេញ​ឯង​ក៏​ដូច​ជា​ហ្វូង​ចៀម​ដែល​ទើប​នឹង​កាត់​រោមរួច​ឡើង​មក​ពី​ការ​លាង​ជំរះ​វិញជា​សត្វ​ដែល​មាន​កូន​ភ្លោះ​រៀង​រាល់​តួឥត​មាន​ណា​មួយ​ដែល​បាត់​កូន​ឡើយ

3. បបូរ​មាត់​ឯង​ដូច​ជា​អំបោះ​ក្រហម មាត់​ឯង​ក៏​ល្អ​មើលតើ​ក​ឯង​ដែល​បាំង​ដោយ​ស្បៃ មើល​ទៅ​ដូច​ជា​ផ្លែ​ទទឹម១​ចំហៀង

4. ក​ឯង​ដូច​ជា​ប៉ម​នៃ​ស្តេច​ដាវីឌដែល​សង់​ឡើង​សំរាប់​ជា​ទី​ទុក​គ្រឿង​អាវុធជា​កន្លែង​ដែល​មាន​ខែល​១​ពាន់​ព្យួរ​ទុកគឺ​ជា​ខែល​ទាំង​ប៉ុន្មាន​របស់​ពួក​ស្ទាត់​ជំនាញ

5. ដោះ​ឯង​ទាំង​២​ដូច​ជា​កូន​ក្តាន់​២ដែល​ជា​កូន​ភ្លោះ​របស់​មេ​១ដែល​កំពុង​រក​ស៊ី​នៅ​ទី​មាន​ផ្កា​កំភ្លឹង។

6. ៙ អញ​នឹង​ចេញ​ទៅ​ឯ​ភ្នំ​ចន្ទន៍ ហើយ​ដល់​ទួល​កំញានចាំ​ទាល់​តែ​ថ្ងៃ​ត្រជាក់ ហើយ​ស្រមោល​បាត់​ទៅ​សិន។

7. ៙ ឱ​មាស​សំឡាញ់​អើយ ឯង​ស្រស់‌បស់​ល្អ​សព្វ​សារ‌ពាង្គឥត​មាន​ខ្ចោះ​នៅ​ខ្លួន​នាង​ឡើយ

8. ប្រពន្ធ​អើយ ចូរ​មក​ពី​ភ្នំ​ល្បាណូន​ជា​មួយ​នឹង​អញ​ចុះគឺ​ពី​ភ្នំ​ល្បាណូន​ទៅ​មើល​ពី​កំពូល​ភ្នំ​អាម៉ា‌ណាពី​កំពូល​ភ្នំ​សេនារ ហើយ​នឹង​កំពូល​ភ្នំ​ហ៊ើរ‌ម៉ូន​ផងគឺ​ពី​រូង​សត្វ​សិង្ហ ហើយ​ពី​ភ្នំ​របស់​ខ្លា​រខិន

9. ឱ​ប្អូន ជា​ប្រពន្ធ​អើយឯង​បាន​ចាប់​យក​ដួង​ចិត្ត​អញ​ទៅ​ហើយឯង​បាន​ចាប់​យក​ដួង​ចិត្ត​អញ​ទៅ​ដោយ​ភ្នែក​ឯង​តែ​១ដោយ‌សារ​ខ្សែ​ក​របស់​ឯង​តែ​១​ប៉ុណ្ណោះ

10. ឱ​ប្អូន ជា​ប្រពន្ធ​អើយ សេចក្តី​ស្រឡាញ់​របស់​នាងល្អ​វិសេស​ណាស់​ហ្ន៎សេចក្តី​ស្រឡាញ់​របស់​ឯង​ឆ្ងាញ់​ជាង​ស្រា​ទំពាំង‌បាយ‌ជូរហើយ​ក្លិន​ប្រេង​អប់​របស់​ឯង​ក៏​ក្រអូប​ជាង​គ្រឿង​ក្រអូបទាំង‌ឡាយ

11. ឱ​ប្រពន្ធ​អើយ បបូរ​មាត់​ឯង​ស្រក់​មក​ជា​ទឹក​ឃ្មុំមាន​ទឹក​ឃ្មុំ នឹង​ទឹក​ដោះ​គោ​នៅ​ក្រោម​អណ្តាត​ឯងហើយ​ក្លិន​សំលៀក‌បំពាក់​របស់​ឯង​ដូច​ជា​ក្លិន​ក្រអូបនៃ​ព្រៃ​ល្បាណូន

សូមអានជំពូកពេញលេញ បទចំរៀង 4