គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

បទចំរៀង 3:7-11 ព្រះគម្ពីរបរិសុទ្ធ (KHOV)

7. នុ៎ះ​ន៍ គឺ​ជា​ព្រះ‌វសែង​របស់​សាឡូ‌ម៉ូនមាន​មនុស្ស​ស្ទាត់​ជំនួញ​ក្នុង​ពួក​ខ្លាំង​ពូកែ​នៃ​សាសន៍អ៊ីស្រា‌អែល​៦០​នាក់​ហែ‌ហម​ទ្រង់

8. គ្រប់​គ្នា​មាន​ដាវ ហើយ​ក៏​ថ្នឹក​ខាង​ចំបាំងគ្រប់​គ្នា​នែប​ដាវ​នៅ​ត្រគាកក្រែង​មាន​ហេតុ​ភ័យ​នៅ​រាត្រី​យប់។

9. ស្តេច​សាឡូ‌ម៉ូន​បាន​ធ្វើ​ព្រះ‌វ​១​សំរាប់​ទ្រង់ដោយ​ឈើ​ពី​ព្រៃ​ល្បាណូន

10. ទ្រង់​ធ្វើ​សសរ​ដោយ​ប្រាក់ ក្រាល​កំរាល​ដោយ​មាសទី​គង់​បាន​ធ្វើ​ពី​សំពត់​ពណ៌​ស្វាយហើយ​ខាង​ក្នុង​មាន​សំពត់​ដែល​ពួក​កូន​ស្រីៗក្រុង​យេរូ‌សាឡិម​បាន​ប៉ាក់​ដោយ​សេចក្តី​ស្រឡាញ់។

11. ៙ ឱ​ពួក​កូន​ស្រី​ក្រុង​ស៊ីយ៉ូន​អើយចូរ​ចេញ​ទៅ​មើល​ស្តេច​សាឡូ‌ម៉ូន​ចុះទ្រង់​ពាក់​មកុដ​ដែល​ព្រះ‌មាតា​បាន​បំពាក់​ថ្វាយក្នុង​ថ្ងៃ​វិវាហ‌មង្គល​ទ្រង់គឺ​នៅ​ថ្ងៃ​ដែល​ទ្រង់​មាន​ព្រះ‌ទ័យ​រីក‌រាយ​សប្បាយ។

សូមអានជំពូកពេញលេញ បទចំរៀង 3