គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

បទចំរៀង 3:1-6 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. នៅ​រាត្រី​យប់ កំពុង​ដេក​នៅ​លើ​ដំណេកនោះ​ខ្ញុំ​ក៏​ស្វែង​រក​ព្រះ‌អង្គ​ដែល​ដួង​ចិត្ត​ខ្ញុំ​ស្រឡាញ់ខ្ញុំ​ខំ​ស្វែង​រក ប៉ុន្តែ​មិន​ឃើញ​ទ្រង់​សោះ

2. ដូច្នេះ ក៏​នឹង​ថា អញ​នឹង​ក្រោក​ឡើង​ដើរ​ទៅ​មក​ក្នុង​ទី​ក្រុងអញ​នឹង​ស្វែង​រក​ព្រះ‌អង្គ​ដែល​ដួង​ចិត្ត​អញ​ស្រឡាញ់នៅ​តាម​ផ្លូវ​ទាំង​ប៉ុន្មាន ហើយ​នៅ​ទី‌ធ្លា​ផងខ្ញុំ​ក៏​ខំ​ស្វែង​រក ប៉ុន្តែ​មិន​ឃើញ​ទ្រង់​សោះ

3. ពួក​យាម​ល្បាត​ដែល​ដើរ​ក្រវែល​ក្នុង​ទី​ក្រុង គេ​ប្រទះ​នឹង​ខ្ញុំហើយ​ខ្ញុំ​សួរ​គេ​ថា អ្នក​រាល់​គ្នា​បាន​ឃើញ​ព្រះ‌អង្គ​ដែលដួង​ចិត្ត​ខ្ញុំ​ស្រឡាញ់​ឬ​ទេ

4. ខ្ញុំ​បាន​ដើរ​ហួស​ពី​គេ​តែ​បន្តិច​ទេស្រាប់​តែ​ប្រទះ​នឹង​ព្រះ‌អង្គ​ដែល​ដួង​ចិត្ត​ខ្ញុំ​ស្រឡាញ់ខ្ញុំ​បាន​ចាប់​អង្គ​ទ្រង់ មិន​ព្រម​ឲ្យ​ទ្រង់​ឃ្លាត​ទៅ​ឡើយទាល់​តែ​ខ្ញុំ​បាន​នាំ​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​ម្តាយ​ខ្ញុំគឺ​ក្នុង​បន្ទប់​របស់​អ្នក​ដែល​មាន​គភ៌​បង្កើត​ខ្ញុំ​មក។

5. ៙ ឱ​ពួក​កូន​ស្រី​ក្រុង​យេរូ‌សាឡិម​អើយខ្ញុំ​ចាប់​ឲ្យ​នាង​រាល់​គ្នា​ស្បថ​ដោយ​នូវ​ពួក​ប្រើសនិង​ពួក​ក្តាន់​នៅ​វាល​ថានាង​ទាំង‌ឡាយ​នឹង​មិន​អង្រួន ឬ​ដាស់​ស្ងួន​សំឡាញ់​របស់ខ្ញុំ​ឡើយ ចាំ​ទាល់​តែ​ទ្រង់​សព្វ​ព្រះ‌ទ័យ។

6. ៙ តើ​អ្នក​ណា​នុ៎ះ ដែល​ឡើង​ពី​ទី​រហោ‌ស្ថាន​មកមាន​ហុយ​ដូច​ជា​ផ្សែង មាន​អប់​ខ្លួន​ដោយ​ខ្លឹម​ចន្ទន៍និង​កំញានព្រម​ទាំង​ម្សៅ​ក្រអូប​គ្រប់​យ៉ាង​របស់​ពួក​ជំនួញ​ដូច្នេះ

សូមអានជំពូកពេញលេញ បទចំរៀង 3