គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

នេហេមា 8:14-18 ព្រះគម្ពីរបរិសុទ្ធ (KHOV)

14. ហើយ​គេ​ឃើញ​មាន​សេចក្តី​កត់​ទុក​ក្នុង​ក្រឹត្យ‌វិន័យ ជា​សេចក្តី​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្គាប់​មក​ដោយ‌សារ​លោក​ម៉ូសេ​ថា ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ត្រូវ​នៅ​ក្នុង​បារាំ​នៅ​វេលា​បុណ្យ​ខែ​អស្សុជ

15. ហើយ​ត្រូវ​ប្រកាស​ប្រាប់​នៅ​អស់​ទាំង​ទី​ក្រុង​គេ និង​នៅ​ក្រុង​យេរូ‌សាឡិម​ថា ចូរ​ចេញ​ទៅ​ឯ​ភ្នំ កាប់​យក​មែក​ដើម​អូលីវ​ស្រុក និង​ដើម​អូលីវ​ព្រៃ មែក​យីថោ ធាង​ចាក និង​មែក​ឈើ​ញឹក‌ស្និទ្ធ​មក​ធ្វើ​បារាំ តាម​សេចក្តី​ដែល​បាន​ចែង​ទុក​មក

16. ដូច្នេះ ពួក​ជន​ក៏​ចេញ​ទៅ​កាប់​យក​មែក​ទាំង​នោះ​មក​ធ្វើ​បារាំ នៅ​លើ​ដំបូល​ផ្ទះ​គេ​រៀង​ខ្លួន នៅ​ទី‌ធ្លា​ផ្ទះ​គេ នៅ​ទី​លាន​ព្រះ‌វិហារ​នៃ​ព្រះ នៅ​ទី‌ធ្លា​ត្រង់​ទ្វារ​ទឹក និង​នៅ​ទី‌ធ្លា​ត្រង់​ទ្វារ​អេប្រា‌អិម

17. ពួក​ជំនុំ​ទាំង​អស់​ដែល​បាន​វិល​ពី​សណ្ឋាន​ជា​ឈ្លើយ​មក​វិញ ក៏​ធ្វើ​បារាំ​គ្រប់ៗ​គ្នា ហើយ​គេ​អាស្រ័យ​នៅ​ក្នុង​បារាំ​ទាំង​នោះ ដ្បិត​ចាប់​តាំង​ពី​គ្រា​យ៉ូស្វេ ជា​កូន​នុន ដរាប​ដល់​វេលា​នោះ ពួក​កូន​ចៅ​អ៊ីស្រា‌អែល​មិន​ដែល​បាន​ធ្វើ​ដូច្នោះ​ឡើយ ដូច្នេះ មាន​សេចក្តី​រីក‌រាយ​កើត​ឡើង​ជា​ខ្លាំង

18. ហើយ​រាល់ៗ​ថ្ងៃ ចាប់​តាំង​ពី​ថ្ងៃ​ដំបូង ដរាប​ដល់​ថ្ងៃ​ចុង​បំផុត នោះ​លោក​ក៏​អាន​មើល​ក្នុង​គម្ពីរ​ក្រឹត្យ‌វិន័យ​របស់​ព្រះ គេ​ធ្វើ​បុណ្យ​នោះ​អស់​៧​ថ្ងៃ រួច​ដល់​ថ្ងៃ​ទី​៨ នោះ​ក៏​ប្រជុំ​ជំនុំ​មុត‌មាំ​តាម​របៀប។

សូមអានជំពូកពេញលេញ នេហេមា 8