គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

នេហេមា 8:11-17 ព្រះគម្ពីរបរិសុទ្ធ (KHOV)

11. យ៉ាង​នោះ​ពួក​លេវី​បាន​លួង‌លោម ឲ្យ​បណ្តា‌ជន​នៅ​ស្ងៀម ដោយ​ពាក្យ​ថា ចូរ​អ្នក​រាល់​គ្នា​ស្ងៀម​ទៅ ដ្បិត​ថ្ងៃ​នេះ​ជា​ថ្ងៃ​បរិសុទ្ធ កុំ​ឲ្យ​ព្រួយ​ចិត្ត​ឡើយ

12. ដូច្នេះ ពួក​ជន​ក៏​នាំ​គ្នា​ទៅ​បរិភោគ​ភោជន៍ ព្រម​ទាំង​ជូន​ជំនូន​ដល់​គេ ហើយ​តាំង​ចិត្ត​អរ​សប្បាយ​ឡើង​ជា​ខ្លាំង ដោយ​ព្រោះ​បាន​យល់​ន័យ​សេចក្តី​ទាំង​ប៉ុន្មាន ដែល​បាន​ថ្លែង​ប្រាប់​ដល់​ខ្លួន។

13. លុះ​ដល់​ថ្ងៃ​ទី​២ នោះ​ពួក​អ្នក​ជា​កំពូល​លើ​វង្ស​របស់​ឪពុក​ក្នុង​ពួក​ជន ព្រម​ទាំង​ពួក​សង្ឃ និង​ពួក​លេវី ក៏​មូល​គ្នា​មក​ឯ​ស្មៀន​អែសរ៉ា ដើម្បី​ផ្ចង់​ចិត្ត​ស្តាប់​ពាក្យ​ក្នុង​ក្រឹត្យ‌វិន័យ

14. ហើយ​គេ​ឃើញ​មាន​សេចក្តី​កត់​ទុក​ក្នុង​ក្រឹត្យ‌វិន័យ ជា​សេចក្តី​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្គាប់​មក​ដោយ‌សារ​លោក​ម៉ូសេ​ថា ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ត្រូវ​នៅ​ក្នុង​បារាំ​នៅ​វេលា​បុណ្យ​ខែ​អស្សុជ

15. ហើយ​ត្រូវ​ប្រកាស​ប្រាប់​នៅ​អស់​ទាំង​ទី​ក្រុង​គេ និង​នៅ​ក្រុង​យេរូ‌សាឡិម​ថា ចូរ​ចេញ​ទៅ​ឯ​ភ្នំ កាប់​យក​មែក​ដើម​អូលីវ​ស្រុក និង​ដើម​អូលីវ​ព្រៃ មែក​យីថោ ធាង​ចាក និង​មែក​ឈើ​ញឹក‌ស្និទ្ធ​មក​ធ្វើ​បារាំ តាម​សេចក្តី​ដែល​បាន​ចែង​ទុក​មក

16. ដូច្នេះ ពួក​ជន​ក៏​ចេញ​ទៅ​កាប់​យក​មែក​ទាំង​នោះ​មក​ធ្វើ​បារាំ នៅ​លើ​ដំបូល​ផ្ទះ​គេ​រៀង​ខ្លួន នៅ​ទី‌ធ្លា​ផ្ទះ​គេ នៅ​ទី​លាន​ព្រះ‌វិហារ​នៃ​ព្រះ នៅ​ទី‌ធ្លា​ត្រង់​ទ្វារ​ទឹក និង​នៅ​ទី‌ធ្លា​ត្រង់​ទ្វារ​អេប្រា‌អិម

17. ពួក​ជំនុំ​ទាំង​អស់​ដែល​បាន​វិល​ពី​សណ្ឋាន​ជា​ឈ្លើយ​មក​វិញ ក៏​ធ្វើ​បារាំ​គ្រប់ៗ​គ្នា ហើយ​គេ​អាស្រ័យ​នៅ​ក្នុង​បារាំ​ទាំង​នោះ ដ្បិត​ចាប់​តាំង​ពី​គ្រា​យ៉ូស្វេ ជា​កូន​នុន ដរាប​ដល់​វេលា​នោះ ពួក​កូន​ចៅ​អ៊ីស្រា‌អែល​មិន​ដែល​បាន​ធ្វើ​ដូច្នោះ​ឡើយ ដូច្នេះ មាន​សេចក្តី​រីក‌រាយ​កើត​ឡើង​ជា​ខ្លាំង

សូមអានជំពូកពេញលេញ នេហេមា 8