គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

នេហេមា 3:1-8 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. គ្រា​នោះ អេលី‌យ៉ាស៊ីប ជា​សំដេច​សង្ឃ និង​ពួក​សង្ឃ ជា​បង​ប្អូន​លោក ក៏​នាំ​គ្នា​សង់​ទ្វារ​ចៀម​ឡើង គេ​ក៏​ធ្វើ​ពិធី​ឆ្លង​ទ្វារ​នោះ ហើយ​ដាក់​ផ្ទាំង​សន្លឹក​ទ្វារ​ឡើង គេ​ក៏​ធ្វើ​ពិធី​ឆ្លង​នោះ រហូត​ដល់​ប៉ម​ហាមេអា ហើយ​ដល់​ប៉ម​ហា‌ណា‌នាល​ផង

2. បន្ទាប់​នឹង​គេ​មាន​ពួក​ក្រុង​យេរីខូរ​បាន​សង់ ហើយ​បន្ទាប់​ពី​នោះ មាន​សាគើរ ជា​កូន​អ៊ីមរី​បាន​សង់។

3. ឯ​ទ្វារ​ត្រី​នោះ ពួក​កូន​ចៅ​សេណាអា​ក៏​សង់ គេ​បាន​ដាក់​ធ្នឹម​ឡើង ហើយ​ដាក់​ផ្ទាំង​សន្លឹក​ទ្វារ ព្រម​ទាំង​គន្លឹះ ហើយ​នឹង​រនុក​ផង

4. បន្ទាប់​ពី​ពួក​នោះ ម្រេម៉ូត ជា​កូន​អ៊ូរីយ៉ា ដែល​ជា​កូន​ហាកូស គាត់​ក៏​ជួស‌ជុល ហើយ​បន្ទាប់​នឹង​គាត់​មាន​មស៊ូឡាម ជា​កូន​បេរេគា ដែល​ជា​កូន​មសេ‌សាបេល គាត់​ជួស‌ជុល ហើយ​បន្ទាប់​ពី​គាត់​មាន​សាដុក ជា​កូន​ប្អាណា​បាន​ជួស‌ជុល

5. បន្ទាប់​ពី​នោះ​ទៅ​មាន​ពួក​ត្កូអា​បាន​ជួស‌ជុល តែ​ពួក​អ្នក​មាន​ត្រកូល​ខ្ពស់​ក្នុង​ពួក​គេ ឥត​បាន​ជួយ​ធ្វើ​ការ​របស់​ព្រះ‌អម្ចាស់​នៃ​គេ​ឡើយ។

6. យ៉ូយ៉ាដា ជា​កូន​ផាសេហា និង​មស៊ូឡាម ជា​កូន​បេសូឌា​បាន​ជួស‌ជុល​ទ្វារ​ចាស់ គេ​ដាក់​ធ្នឹម និង​ផ្ទាំង​សន្លឹក​ទ្វារ ទាំង​គន្លឹះ ហើយ​នឹង​រនុក​ឡើង

7. បន្ទាប់​នឹង​គេ​មាន​មេឡាទា ជា​អ្នក​ក្រុង​គីបៀន និង​យ៉ាដោន ជា​អ្នក​ក្រុង​មេរ៉ុន ពួក​ក្រុង​គីបៀន និង​ពួក​ក្រុង​មីសប៉ា ជា​ស្រុក​ដែល​នៅ​ក្រោម​អំណាច​របស់​ចៅ‌ហ្វាយ​ខេត្ត នៅ​ខាង​នាយ​ទន្លេ គេ​បាន​ជួស‌ជុល

8. បន្ទាប់​ពី​នោះ មាន​អ៊ូស៊ាល ជា​កូន​ហារហាយ៉ា ជា​ពួក​ជាង​ទង​បាន​ជួស‌ជុល ហើយ​បន្ទាប់​នឹង​គាត់ មាន​ហាណានា ជា​ម្នាក់​ក្នុង​ពួក​លាយ​គ្រឿង​ក្រអូប គាត់​បាន​ជួស‌ជុល គេ​ធ្វើ​ឲ្យ​ក្រុង​យេរូ‌សាឡិម​បាន​មាំ‌មួន​រហូត​ដល់​កំផែង​ធំ

សូមអានជំពូកពេញលេញ នេហេមា 3