គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

នេហេមា 13:6-15 ព្រះគម្ពីរបរិសុទ្ធ (KHOV)

6. តែ​នៅ​អស់​រវាង​វេលា​នោះ ខ្ញុំ​មិន​បាន​នៅ​ក្រុង​យេរូ‌សាឡិម​ទេ ដ្បិត​នៅ​ឆ្នាំ​ទី​៣២​ក្នុង​រាជ្យ​អើថា‌ស៊ើក‌សេស ជា​ស្តេច​បាប៊ី‌ឡូន នោះ​ខ្ញុំ​បាន​វិល​ទៅ​ឯ​ស្តេច រួច​ក្រោយ​យូរ​បន្តិច​មក ខ្ញុំ​បាន​សូម​ច្បាប់​ស្តេច​ឲ្យ​បាន​មក​វិញ

7. កាល​ខ្ញុំ​មក​ដល់​ក្រុង​យេរូ‌សាឡិម​ហើយ នោះ​ខ្ញុំ​ឃើញ​ការ​អាក្រក់ ដែល​អេលី‌យ៉ាស៊ីប​បាន​ធ្វើ ដោយ​រៀប‌ចំ​បន្ទប់​១​សំរាប់​ថូប៊ីយ៉ា នៅ​ក្នុង​ទី​លាន​ព្រះ‌វិហារ​នៃ​ព្រះ

8. ការ​នោះ​បាន​ទំនាស់​ចិត្ត​ខ្ញុំ​ជា​ខ្លាំង ហេតុ​នោះ​ខ្ញុំ​ក៏​យក​អស់​ទាំង​ប្រដាប់‌ប្រដា​របស់​ថូប៊ីយ៉ា បោះ​ទៅ​ខាង​ក្រៅ​បន្ទប់​ចេញ

9. ខ្ញុំ​ក៏​បង្គាប់​ឲ្យ​គេ​សំអាត​បន្ទប់ រួច​ខ្ញុំ​យក​គ្រឿង​ប្រដាប់​របស់​ព្រះ‌វិហារ​នៃ​ព្រះ ព្រម​ទាំង​ដង្វាយ​ម្សៅ និង​កំញាន ទៅ​ដាក់​ទុក​ក្នុង​នោះ​វិញ។

10. ខ្ញុំ​ក៏​យល់​ឃើញ​ថា​គេ​មិន​បាន​ចែក​ចំណែក​ឲ្យ​ដល់​ពួក​លេវី​ទេ បាន​ជា​ពួក​លេវី និង​ពួក​ចំរៀង ដែល​ធ្វើ​ការ‌ងារ គេ​បាន​រត់​ទៅ​ឯ​ស្រែ​ចំការ​របស់​ខ្លួន​វិញ

11. ដូច្នេះ ខ្ញុំ​បាន​តវ៉ា​ដល់​ពួក​មេ​ថា ហេតុ​អ្វី​បាន​ជា​បោះ‌បង់​ចោល​ព្រះ‌វិហារ​នៃ​ព្រះ​ដូច្នេះ រួច​ខ្ញុំ​ក៏​ប្រមូល​ពួក​លេវី មក​តាំង​ទុក​នៅ​ដំណែង​របស់​គេ​វិញ

12. ហើយ​ពួក​យូដា​ទាំង​អស់​គ្នា គេ​យក​ដង្វាយ​១​ភាគ​ក្នុង​១០ ពី​ស្រូវ ទឹក​ទំពាំង‌បាយ‌ជូរ និង​ប្រេង​មក​ដាក់​ក្នុង​ឃ្លាំង

13. ហើយ​ខ្ញុំ​ក៏​តាំង​ឲ្យ​មាន​ពួក​អ្នក​ត្រួត​លើ​ឃ្លាំង​ទាំង​នោះ គឺ​សេលេមា​ដ៏​ជា​សង្ឃ ស្មៀន​សាដុក ហើយ​ពេដាយ៉ា ជា​ពួក​លេវី បន្ទាប់​មក​មាន​ហាណាន ជា​កូន​សាគើរ ដែល​ជា​កូន​ម៉ាថានា ដ្បិត​អ្នក​ទាំង​នោះ​បាន​រាប់​ជា​មនុស្ស​ស្មោះ‌ត្រង់ ហើយ​ការ‌ងារ​របស់​គេ គឺ​ជា​អ្នក​ចែក​ចំណែក​ដល់​បង​ប្អូន​ខ្លួន

14. ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម​នឹក​រឭក​ដល់​ទូល‌បង្គំ ពី​ដំណើរ​ការ‌ងារ​នេះ​ផង សូម​កុំ​លុប​អំពើ​ល្អ​ដែល​ទូល‌បង្គំ​បាន​ធ្វើ សំរាប់​ព្រះ‌វិហារ​របស់​ព្រះ​នៃ​ទូល‌បង្គំ និង​សំរាប់​ការ​ដែល​ត្រូវ​ធ្វើ​ក្នុង​ទី​នោះ​ចេញ​ឡើយ។

15. នៅ​គ្រា​នោះ ខ្ញុំ​បាន​ឃើញ​មនុស្ស​ខ្លះ​នៅ​ស្រុក​យូដា​កំពុង​តែ​ជាន់​ធុង​ផ្លែ​ទំពាំង‌បាយ‌ជូរ នៅ​ថ្ងៃ​ឈប់​សំរាក ព្រម​ទាំង​ដឹក​កណ្តាប់​ស្រូវ​ចូល​មក និង​ផ្ទុក​សត្វ​លា ដោយ​ស្រា​ទំពាំង‌បាយ‌ជូរ ផ្លែ​ទំពាំង‌បាយ‌ជូរ ផ្លែ​ល្វា និង​បន្ទុក​គ្រប់​មុខ​ដែល​គេ​ដឹក​មក​ក្នុង​ក្រុង​យេរូ‌សាឡិម នៅ​ថ្ងៃ​ឈប់​សំរាក ខ្ញុំ​បាន​ធ្វើ​បន្ទាល់​ដល់​គេ នៅ​ថ្ងៃ​ដែល​គេ​លក់​ស្បៀង​អាហារ

សូមអានជំពូកពេញលេញ នេហេមា 13