គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

នេហេមា 13:26-31 ព្រះគម្ពីរបរិសុទ្ធ (KHOV)

26. តើ​សាឡូ‌ម៉ូន ជា​ស្តេច​សាសន៍​អ៊ីស្រា‌អែល មិន​បាន​ធ្វើ​បាប ដោយ​អំពើ​យ៉ាង​នោះ​ឯង​ទេ​ឬ​អី នៅ​ក្នុង​អស់​ទាំង​សាសន៍​ដទៃ គ្មាន​ស្តេច​ណា​១​ដូច​ទ្រង់​ឡើយ ហើយ​ព្រះ​នៃ​ទ្រង់​ក៏​បាន​ស្រឡាញ់​ទ្រង់ ព្រម​ទាំង​តាំង​ឡើង ឲ្យ​ធ្វើ​ជា​ស្តេច​លើ​សាសន៍​អ៊ីស្រា‌អែល​ទាំង​មូល​ផង ប៉ុន្តែ ស្ត្រី​សាសន៍​ដទៃ​បាន​នាំ​ឲ្យ​ទ្រង់​ធ្វើ​បាប​ដែរ

27. ដូច្នេះ តើ​គួរ​ឲ្យ​យើង​ស្តាប់​តាម​អ្នក​រាល់​គ្នា និង​ប្រព្រឹត្ត​សេចក្តី​អាក្រក់​ជា​ធំ​ទាំង​នេះ ហើយ​ប្រព្រឹត្ត​រំលង​នឹង​ព្រះ​នៃ​យើង ដោយ​យក​ប្រពន្ធ ជា​សាសន៍​ដទៃ​ឬ​អី។

28. ឯ​យ៉ូយ៉ាដា ជា​កូន​អេលី‌យ៉ាស៊ីប ជា​សំដេច​សង្ឃ លោក​មាន​កូន​ប្រុស​១ ដែល​ជា​កូន​ប្រសា​សាន‌បា‌ឡាត ជា​អ្នក​ស្រុក​ហូរ៉ូ‌ណែម ហេតុ​នោះ​ខ្ញុំ​ក៏​បណ្តេញ​វា​ចេញ​ពី​ខ្ញុំ​ទៅ

29. ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម​ទ្រង់​នឹក​ចាំ​ពី​គេ ពី​ព្រោះ​គេ​បាន​បង្អាប់​ការ‌ងារ​ជា​សង្ឃ និង​សេចក្តី​សញ្ញា​នៃ​ការ‌ងារ​នោះ និង​ពួក​លេវី​ដែរ។

30. គឺ​យ៉ាង​ដូច្នេះ​ដែល​ខ្ញុំ​បាន​ញែក​សំអាត​គេ ពី​គ្រប់​ទាំង​សាសន៍​ដទៃ ហើយ​ក៏​តាំង​ការ‌ងារ​ដែល​ពួក​សង្ឃ និង​ពួក​លេវី​ត្រូវ​រក្សា​ទុក​ឡើង​វិញ គ្រប់​គ្នា​តាម​ដំណែង​គេ​រៀង​ខ្លួន

31. ហើយ​សំរាប់​ដង្វាយ​ឧស​នៅ​វេលា​កំណត់ និង​សំរាប់​ផល​ផ្លែ​ដំបូង​ដែរ ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម​ទ្រង់​នឹក​ចាំ​ពី​ទូល‌បង្គំ ដើម្បី​នឹង​ប្រោស​ឲ្យ​ទូល‌បង្គំ​បាន​ប្រកប​ដោយ​សេចក្តី​ល្អ​ផង។:៚

សូមអានជំពូកពេញលេញ នេហេមា 13