គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

នេហេមា 13:1-3 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. នៅ​ថ្ងៃ​នោះ​ឯង គេ​បាន​អាន​មើល​ក្នុង​គម្ពីរ​លោក​ម៉ូសេ នៅ​ចំពោះ​បណ្តា‌ជន ហើយ​គេ​ប្រទះ​ឃើញ​សេចក្តី​ដែល​ចែង​ទុក​មក​ថា ពួក​សាសន៍​អាំម៉ូន និង​ពួក​សាសន៍​ម៉ូអាប់ មិន​ត្រូវ​ចូល​ទៅ​ក្នុង​ពួក​ជំនុំ​នៃ​ព្រះ​ឡើយ

2. ដោយ​ព្រោះ​គេ​មិន​បាន​រាក់‌ទាក់​ទទួល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ដោយ​នំបុ័ង និង​ទឹក​ទេ គឺ​បាន​ជួល​បាឡាម ឲ្យ​មក​ដាក់​បណ្តាសា​ដល់​គេ​វិញ ប៉ុន្តែ​ព្រះ​នៃ​យើង​រាល់​គ្នា ទ្រង់​បាន​បំផ្លាស់​សេចក្តី​បណ្តាសា​នោះ ឲ្យ​ទៅ​ជា​ពរ​វិញ

3. ដូច្នេះ កាល​គេ​បាន​ឮ​ក្រឹត្យ‌វិន័យ​នោះ​ហើយ គេ​ក៏​ញែក​ពួក​លាយ​ពូជ​ចេញ​ពី​សាសន៍​អ៊ីស្រា‌អែល​ទៅ។

សូមអានជំពូកពេញលេញ នេហេមា 13