គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

នេហេមា 12:41-47 ព្រះគម្ពីរបរិសុទ្ធ (KHOV)

41. ក៏​មាន​ពួក​សង្ឃ គឺ​អេលា‌គីម ម្អាសេយ៉ា មីន‌យ៉ា‌មីន មីកាយ៉ា អេលី‌យ៉ូ‌ន៉ាយ សាការី និង​ហា‌ណា‌នា ដែល​កាន់​ត្រែ​ដែរ

42. ហើយ​ម្អាសេយ៉ា សេម៉ាយ៉ា អេលាសារ អ៊ូស៊ី យ៉ូហា‌ណាន ម៉ាលគា អេឡាំ និង​អេស៊ើរ​ដែរ ឯ​ពួក​ចំរៀង គេ​ក៏​ច្រៀង​ឡើង​ជា​ខ្លាំង តាម​យីស‌រ៉ាហ៊ា ដែល​នាំ​មុខ​គេ

43. នៅ​ថ្ងៃ​នោះ គេ​ក៏​ថ្វាយ​ដង្វាយ​យ៉ាង​សន្ធឹក ហើយ​មាន​សេចក្តី​រីក‌រាយ ពី​ព្រោះ​ព្រះ​ទ្រង់​បាន​ធ្វើ​ឲ្យ​គេ​អរ​សប្បាយ​យ៉ាង​ខ្លាំង ឯ​ពួក​ស្រីៗ និង​កូន​ក្មេង ក៏​សប្បាយ​ព្រម​គ្នា ដល់​ម៉្លេះ​បាន​ជា​សេចក្តី​អំណរ​ដែល​មាន​នៅ​ក្រុង​យេរូ‌សាឡិម បាន​ឮ​ផ្សាយ​ទៅ​ឆ្ងាយ។

44. នៅ​ថ្ងៃ​នោះ គេ​ក៏​តាំង​មនុស្ស​ឲ្យ​ត្រួត‌ត្រា​លើ​បន្ទប់​ដែល​សំរាប់​របស់​ថ្ងៃ​វិសេស ដង្វាយ​លើក​ចុះ​ឡើង ផល​ដំបូង និង​ដង្វាយ​១​ភាគ​ក្នុង​១០ ដើម្បី​នឹង​ប្រមូល​ចំណែក ដែល​ក្រឹត្យ‌វិន័យ​បាន​ដំរូវ​ឲ្យ​ទុក​សំរាប់​ពួក​សង្ឃ និង​ពួក​លេវី​ពី​អស់​ទាំង​ស្រែ​ចំការ និង​ទី​ក្រុង មក​ទុក​ក្នុង​បន្ទប់​ទាំង​នោះ ដ្បិត​ពួក​យូដា​គេ​មាន​សេចក្តី​អំណរ​ចំពោះ​ពួក​សង្ឃ និង​ពួក​លេវី ដែល​ឈរ​នៅ​ដំណែង​គេ

45. ព្រម​ទាំង​រក្សា​បញ្ញើ​របស់​ព្រះ​នៃ​គេ និង​ការ‌ងារ​ញែក​ជា​បរិសុទ្ធ ពួក​ចំរៀង និង​ពួក​ឆ្មាំ​ទ្វារ​ក៏​ធ្វើ​ដូច្នោះ​ដែរ តាម​បង្គាប់​ដាវីឌ និង​សាឡូ‌ម៉ូន ជា​ព្រះ‌រាជ​បុត្រា​ទ្រង់

46. ដ្បិត​កាល​ពី​ដើម​ក្នុង​គ្រា​ដាវីឌ និង​អេសាភ នោះ​មាន​មេ​លើ​ពួក​ចំរៀង ក៏​មាន​ទំនុក​ច្រៀង​សរសើរ‌ដំកើង ហើយ​អរ​ព្រះ‌គុណ​ដល់​ព្រះ

47. ហើយ​នៅ​គ្រា​សូរ៉ូ‌បា‌បិល និង​នេហេមា នោះ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​ក៏​ថ្វាយ​ចំណែក​សំរាប់​ពួក​ចំរៀង និង​ពួក​ឆ្មាំ​ទ្វារ តាម​ដែល​ត្រូវ​ការ​រាល់ៗ​ថ្ងៃ គេ​ក៏​លៃ​ទុក​១​ចំណែក​ឲ្យ​ពួក​លេវី ហើយ​ពួក​លេវី​ក៏​លៃ​ទុក​១​ចំណែក ឲ្យ​ពួក​កូន​ចៅ​អើរ៉ុន។

សូមអានជំពូកពេញលេញ នេហេមា 12