គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

នេហេមា 12:27-31 ព្រះគម្ពីរបរិសុទ្ធ (KHOV)

27. នៅ​គ្រា​ដែល​គេ​ធ្វើ​ពិធី​ឆ្លង​កំផែង​ក្រុង​យេរូ‌សាឡិម នោះ​គេ​ស្វែង​រក​ពួក​លេវី ពី​គ្រប់​កន្លែង​របស់​គេ នាំ​មក​ឯ​ក្រុង​យេរូ‌សាឡិម ដើម្បី​នឹង​ធ្វើ​បុណ្យ​ឆ្លង​នោះ​ដោយ​អំណរ ព្រម​ទាំង​មាន​ពាក្យ​អរ​ព្រះ‌គុណ និង​ការ​ចំរៀង​ផ្សំ ដោយ​ឈឹង ពិណ និង​ស៊ុង​ផង

28. ឯ​កូន​ចៅ​របស់​ពួក​ចំរៀង​គេ​ក៏​មូល​គ្នា​ពី​ស្រុក​ជុំវិញ​ក្រុង​យេរូ‌សាឡិម ហើយ​ពី​អស់​ទាំង​ភូមិ​នៃ​ពួក​នថូផា

29. ពី​បេត-គីល‌កាល ពី​ស្រុក​ស្រែ​ចំការ​កេបា និង​អាស‌ម៉ាវែត​ដែរ ពី​ព្រោះ​ពួក​ចំរៀង គេ​បាន​ធ្វើ​ភូមិ នៅ​ព័ទ្ធ​ជុំវិញ​ក្រុង​យេរូ‌សាឡិម

30. ពួក​សង្ឃ និង​ពួក​លេវី​បាន​ញែក​ខ្លួន​ជា​បរិសុទ្ធ រួច​ក៏​ញែក​ពួក​បណ្តា‌ជន ព្រម​ទាំង​ទ្វារ​ទាំង​ប៉ុន្មាន និង​កំផែង​ផង ចេញ​ជា​បរិសុទ្ធ។

31. គ្រា​នោះ ខ្ញុំ​បាន​នាំ​ពួក​អ្នក​ជា​ប្រធាន ក្នុង​ពួក​យូដា​ឡើង​ទៅ​លើ​កំផែង ក៏​ដំរូវ​ឲ្យ​មាន​២​ពួក​ធំៗ ដែល​ពោល​ពាក្យ​អរ​ព្រះ‌គុណ ហើយ​ដង្ហែ​គ្នា ពួក​១​ទៅ​ខាង​ស្តាំ នៅ​លើ​កំផែង ដំរង់​ទៅ​ឯ​ទ្វារ​ចាក់​សំរាម

សូមអានជំពូកពេញលេញ នេហេមា 12