គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

នេហេមា 12:25-39 ព្រះគម្ពីរបរិសុទ្ធ (KHOV)

25. ឯ​ម៉ាថានា បាក‌ប៊ូគា អូបាឌា មស៊ូឡាម ថាលម៉ូន និង​អ័កគូប គេ​ជា​អ្នក​ឆ្មាំ​ទ្វារ ដែល​ចាំ​យាម​នៅ​ឃ្លាំង​ត្រង់​មាត់​ទ្វារ

26. ពួក​អ្នក​ទាំង​នោះ​មាន​នៅ​ក្នុង​គ្រា​យ៉ូយ៉ា‌គីម ជា​កូន​របស់​យេសួរ ដែល​ជា​កូន​យ៉ូសា‌ដាក និង​គ្រា​នេហេមា ជា​ចៅ‌ហ្វាយ​ទី​ក្រុង ហើយ​នឹង​គ្រា​ស្មៀន​អែសរ៉ា​ដ៏​ជា​សង្ឃ។

27. នៅ​គ្រា​ដែល​គេ​ធ្វើ​ពិធី​ឆ្លង​កំផែង​ក្រុង​យេរូ‌សាឡិម នោះ​គេ​ស្វែង​រក​ពួក​លេវី ពី​គ្រប់​កន្លែង​របស់​គេ នាំ​មក​ឯ​ក្រុង​យេរូ‌សាឡិម ដើម្បី​នឹង​ធ្វើ​បុណ្យ​ឆ្លង​នោះ​ដោយ​អំណរ ព្រម​ទាំង​មាន​ពាក្យ​អរ​ព្រះ‌គុណ និង​ការ​ចំរៀង​ផ្សំ ដោយ​ឈឹង ពិណ និង​ស៊ុង​ផង

28. ឯ​កូន​ចៅ​របស់​ពួក​ចំរៀង​គេ​ក៏​មូល​គ្នា​ពី​ស្រុក​ជុំវិញ​ក្រុង​យេរូ‌សាឡិម ហើយ​ពី​អស់​ទាំង​ភូមិ​នៃ​ពួក​នថូផា

29. ពី​បេត-គីល‌កាល ពី​ស្រុក​ស្រែ​ចំការ​កេបា និង​អាស‌ម៉ាវែត​ដែរ ពី​ព្រោះ​ពួក​ចំរៀង គេ​បាន​ធ្វើ​ភូមិ នៅ​ព័ទ្ធ​ជុំវិញ​ក្រុង​យេរូ‌សាឡិម

30. ពួក​សង្ឃ និង​ពួក​លេវី​បាន​ញែក​ខ្លួន​ជា​បរិសុទ្ធ រួច​ក៏​ញែក​ពួក​បណ្តា‌ជន ព្រម​ទាំង​ទ្វារ​ទាំង​ប៉ុន្មាន និង​កំផែង​ផង ចេញ​ជា​បរិសុទ្ធ។

31. គ្រា​នោះ ខ្ញុំ​បាន​នាំ​ពួក​អ្នក​ជា​ប្រធាន ក្នុង​ពួក​យូដា​ឡើង​ទៅ​លើ​កំផែង ក៏​ដំរូវ​ឲ្យ​មាន​២​ពួក​ធំៗ ដែល​ពោល​ពាក្យ​អរ​ព្រះ‌គុណ ហើយ​ដង្ហែ​គ្នា ពួក​១​ទៅ​ខាង​ស្តាំ នៅ​លើ​កំផែង ដំរង់​ទៅ​ឯ​ទ្វារ​ចាក់​សំរាម

32. មាន​ហូសាយ៉ា និង​ពួក​ជា​ប្រធាន​លើ​ពួក​យូដា​ពាក់​កណ្តាល គេ​ដើរ​តាម​ក្រោយ

33. ព្រម​ទាំង​អ័សារា អែសរ៉ា មស៊ូឡាម

34. យូដា បេន‌យ៉ា‌មីន សេម៉ាយ៉ា និង​យេរេមា​ដែរ

35. ហើយ​កូន​ចៅ​ពួក​សង្ឃ​ខ្លះ​ដែល​កាន់​ត្រែ គឺ​សាការី ជា​កូន​យ៉ូណា‌ថាន ដែល​ជា​កូន​សេម៉ាយ៉ាៗ​ជា​កូន​ម៉ាថានាៗ​ជា​កូន​មីកាយ៉ាៗ ជា​កូន​សាគើរៗ ជា​កូន​អេសាភ

36. និង​ពួក​បង​ប្អូន​លោក គឺ​សេម៉ាយ៉ា អ័សារាល មីឡា‌ឡាយ គីឡា‌ឡាយ ម៉ាអាយ នេថា‌នេល យូដា និង​ហាណានី ដែល​កាន់​ប្រដាប់​ភ្លេង​របស់​ដាវីឌ ជា​អ្នក​សំណប់​របស់​ព្រះ ហើយ​មាន​ស្មៀន​អែសរ៉ា ជា​អ្នក​នាំ​មុខ

37. គេ​ក៏​ដង្ហែ​គ្នា​តាម​ទ្វារ​ក្បាល​ទឹក​ដំរង់​ទៅ​ខាង​មុខ ឡើង​ជណ្តើរ​នៃ​ទី​ក្រុង​ដាវីឌ តាម​កន្លែង​ឡើង​ទៅ​លើ​កំផែង ត្រង់​ពី​លើ​ព្រះ‌រាជ‌ដំណាក់​ដាវីឌ រហូត​ទៅ​ដល់​ទ្វារ​ទឹក​ដែល​នៅ​ខាង​កើត

38. ឯ​ពួក​១​ទៀត ដែល​ពោល​ពាក្យ​អរ​ព្រះ‌គុណ នោះ​ក៏​ដង្ហែ​ទៅ​ជួប​គ្នា ខ្ញុំ​ក៏​ដើរ​តាម​ពួក​នេះ មាន​ទាំង​បណ្តា‌ជន​ពាក់​កណ្តាល​នៅ​លើ​កំផែង ត្រង់​ពី​លើ​ប៉ម​គុក​ភ្លើង រហូត​ដល់​ទី​ខ្នង​កំផែង​ធំ​ទូលាយ

39. ហើយ​ពី​លើ​ទ្វារ​អេប្រា‌អិម និង​ត្រង់​ទ្វារ​ចាស់ ទ្វារ​ត្រី ប៉ម​ហា‌ណា‌នាល និង​ប៉ម​ហាមេអា រហូត​ដល់​ទ្វារ​ចៀម រួច​ដល់​ទ្វារ​គុក​នោះ ក៏​ឈប់​ឈរ​នៅ

សូមអានជំពូកពេញលេញ នេហេមា 12