គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

នេហេមា 12:22-34 ព្រះគម្ពីរបរិសុទ្ធ (KHOV)

22. ចំណែក​ពួក​លេវី ក្នុង​គ្រា​អេលី‌យ៉ាស៊ីប យ៉ូយ៉ាដា យ៉ូហា‌ណាន និង​យ៉ាដួរ នោះ​បាន​កត់​ឈ្មោះ​ពួក​ដែល​ជា​កំពូល​លើ​វង្ស​របស់​ឪពុក​គេ ព្រម​ទាំង​ពួក​សង្ឃ​ដែរ ដរាប​ដល់​រាជ្យ​ដារី‌យុស ជា​ស្តេច​សាសន៍​ពើស៊ី

23. ពួក​កូន​ចៅ​លេវី​នោះ ដែល​ជា​កំពូល​លើ​វង្ស​របស់​ឪពុក​គេ បាន​កត់​ទុក​ក្នុង​សៀវភៅ​របា‌ក្សត្រ​ហើយ ដរាប​ដល់​គ្រា​យ៉ូហា‌ណាន​ជា​កូន​អេលី‌យ៉ាស៊ីប

24. ឯ​ពួក​មេ​ក្នុង​ពួក​លេវី នោះ​គឺ​ហាសាបយ៉ា សេរេ‌ប៊ីយ៉ា និង​យេសួរ ជា​កូន​កាឌមាល ហើយ​មាន​ពួក​បង​ប្អូន​គេ​ឈរ​ប្រទល់​មុខ​នឹង​គេ ដើម្បី​នឹង​សរសើរ ហើយ​អរ​ព្រះ‌គុណ ដោយ​ពួក ទល់​មុខ​គ្នា តាម​បង្គាប់​របស់​ដាវីឌ ជា​អ្នក​សំណប់​របស់​ព្រះ

25. ឯ​ម៉ាថានា បាក‌ប៊ូគា អូបាឌា មស៊ូឡាម ថាលម៉ូន និង​អ័កគូប គេ​ជា​អ្នក​ឆ្មាំ​ទ្វារ ដែល​ចាំ​យាម​នៅ​ឃ្លាំង​ត្រង់​មាត់​ទ្វារ

26. ពួក​អ្នក​ទាំង​នោះ​មាន​នៅ​ក្នុង​គ្រា​យ៉ូយ៉ា‌គីម ជា​កូន​របស់​យេសួរ ដែល​ជា​កូន​យ៉ូសា‌ដាក និង​គ្រា​នេហេមា ជា​ចៅ‌ហ្វាយ​ទី​ក្រុង ហើយ​នឹង​គ្រា​ស្មៀន​អែសរ៉ា​ដ៏​ជា​សង្ឃ។

27. នៅ​គ្រា​ដែល​គេ​ធ្វើ​ពិធី​ឆ្លង​កំផែង​ក្រុង​យេរូ‌សាឡិម នោះ​គេ​ស្វែង​រក​ពួក​លេវី ពី​គ្រប់​កន្លែង​របស់​គេ នាំ​មក​ឯ​ក្រុង​យេរូ‌សាឡិម ដើម្បី​នឹង​ធ្វើ​បុណ្យ​ឆ្លង​នោះ​ដោយ​អំណរ ព្រម​ទាំង​មាន​ពាក្យ​អរ​ព្រះ‌គុណ និង​ការ​ចំរៀង​ផ្សំ ដោយ​ឈឹង ពិណ និង​ស៊ុង​ផង

28. ឯ​កូន​ចៅ​របស់​ពួក​ចំរៀង​គេ​ក៏​មូល​គ្នា​ពី​ស្រុក​ជុំវិញ​ក្រុង​យេរូ‌សាឡិម ហើយ​ពី​អស់​ទាំង​ភូមិ​នៃ​ពួក​នថូផា

29. ពី​បេត-គីល‌កាល ពី​ស្រុក​ស្រែ​ចំការ​កេបា និង​អាស‌ម៉ាវែត​ដែរ ពី​ព្រោះ​ពួក​ចំរៀង គេ​បាន​ធ្វើ​ភូមិ នៅ​ព័ទ្ធ​ជុំវិញ​ក្រុង​យេរូ‌សាឡិម

30. ពួក​សង្ឃ និង​ពួក​លេវី​បាន​ញែក​ខ្លួន​ជា​បរិសុទ្ធ រួច​ក៏​ញែក​ពួក​បណ្តា‌ជន ព្រម​ទាំង​ទ្វារ​ទាំង​ប៉ុន្មាន និង​កំផែង​ផង ចេញ​ជា​បរិសុទ្ធ។

31. គ្រា​នោះ ខ្ញុំ​បាន​នាំ​ពួក​អ្នក​ជា​ប្រធាន ក្នុង​ពួក​យូដា​ឡើង​ទៅ​លើ​កំផែង ក៏​ដំរូវ​ឲ្យ​មាន​២​ពួក​ធំៗ ដែល​ពោល​ពាក្យ​អរ​ព្រះ‌គុណ ហើយ​ដង្ហែ​គ្នា ពួក​១​ទៅ​ខាង​ស្តាំ នៅ​លើ​កំផែង ដំរង់​ទៅ​ឯ​ទ្វារ​ចាក់​សំរាម

32. មាន​ហូសាយ៉ា និង​ពួក​ជា​ប្រធាន​លើ​ពួក​យូដា​ពាក់​កណ្តាល គេ​ដើរ​តាម​ក្រោយ

33. ព្រម​ទាំង​អ័សារា អែសរ៉ា មស៊ូឡាម

34. យូដា បេន‌យ៉ា‌មីន សេម៉ាយ៉ា និង​យេរេមា​ដែរ

សូមអានជំពូកពេញលេញ នេហេមា 12