21. ខាងហ៊ីលគីយ៉ា មានហាសាបយ៉ា ហើយខាងយេដាយ៉ា មាននេថានេល។
22. ចំណែកពួកលេវី ក្នុងគ្រាអេលីយ៉ាស៊ីប យ៉ូយ៉ាដា យ៉ូហាណាន និងយ៉ាដួរ នោះបានកត់ឈ្មោះពួកដែលជាកំពូលលើវង្សរបស់ឪពុកគេ ព្រមទាំងពួកសង្ឃដែរ ដរាបដល់រាជ្យដារីយុស ជាស្តេចសាសន៍ពើស៊ី
23. ពួកកូនចៅលេវីនោះ ដែលជាកំពូលលើវង្សរបស់ឪពុកគេ បានកត់ទុកក្នុងសៀវភៅរបាក្សត្រហើយ ដរាបដល់គ្រាយ៉ូហាណានជាកូនអេលីយ៉ាស៊ីប
24. ឯពួកមេក្នុងពួកលេវី នោះគឺហាសាបយ៉ា សេរេប៊ីយ៉ា និងយេសួរ ជាកូនកាឌមាល ហើយមានពួកបងប្អូនគេឈរប្រទល់មុខនឹងគេ ដើម្បីនឹងសរសើរ ហើយអរព្រះគុណ ដោយពួក ទល់មុខគ្នា តាមបង្គាប់របស់ដាវីឌ ជាអ្នកសំណប់របស់ព្រះ
25. ឯម៉ាថានា បាកប៊ូគា អូបាឌា មស៊ូឡាម ថាលម៉ូន និងអ័កគូប គេជាអ្នកឆ្មាំទ្វារ ដែលចាំយាមនៅឃ្លាំងត្រង់មាត់ទ្វារ
26. ពួកអ្នកទាំងនោះមាននៅក្នុងគ្រាយ៉ូយ៉ាគីម ជាកូនរបស់យេសួរ ដែលជាកូនយ៉ូសាដាក និងគ្រានេហេមា ជាចៅហ្វាយទីក្រុង ហើយនឹងគ្រាស្មៀនអែសរ៉ាដ៏ជាសង្ឃ។
27. នៅគ្រាដែលគេធ្វើពិធីឆ្លងកំផែងក្រុងយេរូសាឡិម នោះគេស្វែងរកពួកលេវី ពីគ្រប់កន្លែងរបស់គេ នាំមកឯក្រុងយេរូសាឡិម ដើម្បីនឹងធ្វើបុណ្យឆ្លងនោះដោយអំណរ ព្រមទាំងមានពាក្យអរព្រះគុណ និងការចំរៀងផ្សំ ដោយឈឹង ពិណ និងស៊ុងផង
28. ឯកូនចៅរបស់ពួកចំរៀងគេក៏មូលគ្នាពីស្រុកជុំវិញក្រុងយេរូសាឡិម ហើយពីអស់ទាំងភូមិនៃពួកនថូផា
29. ពីបេត-គីលកាល ពីស្រុកស្រែចំការកេបា និងអាសម៉ាវែតដែរ ពីព្រោះពួកចំរៀង គេបានធ្វើភូមិ នៅព័ទ្ធជុំវិញក្រុងយេរូសាឡិម
30. ពួកសង្ឃ និងពួកលេវីបានញែកខ្លួនជាបរិសុទ្ធ រួចក៏ញែកពួកបណ្តាជន ព្រមទាំងទ្វារទាំងប៉ុន្មាន និងកំផែងផង ចេញជាបរិសុទ្ធ។
31. គ្រានោះ ខ្ញុំបាននាំពួកអ្នកជាប្រធាន ក្នុងពួកយូដាឡើងទៅលើកំផែង ក៏ដំរូវឲ្យមាន២ពួកធំៗ ដែលពោលពាក្យអរព្រះគុណ ហើយដង្ហែគ្នា ពួក១ទៅខាងស្តាំ នៅលើកំផែង ដំរង់ទៅឯទ្វារចាក់សំរាម
32. មានហូសាយ៉ា និងពួកជាប្រធានលើពួកយូដាពាក់កណ្តាល គេដើរតាមក្រោយ
33. ព្រមទាំងអ័សារា អែសរ៉ា មស៊ូឡាម
34. យូដា បេនយ៉ាមីន សេម៉ាយ៉ា និងយេរេមាដែរ
35. ហើយកូនចៅពួកសង្ឃខ្លះដែលកាន់ត្រែ គឺសាការី ជាកូនយ៉ូណាថាន ដែលជាកូនសេម៉ាយ៉ាៗជាកូនម៉ាថានាៗជាកូនមីកាយ៉ាៗ ជាកូនសាគើរៗ ជាកូនអេសាភ
36. និងពួកបងប្អូនលោក គឺសេម៉ាយ៉ា អ័សារាល មីឡាឡាយ គីឡាឡាយ ម៉ាអាយ នេថានេល យូដា និងហាណានី ដែលកាន់ប្រដាប់ភ្លេងរបស់ដាវីឌ ជាអ្នកសំណប់របស់ព្រះ ហើយមានស្មៀនអែសរ៉ា ជាអ្នកនាំមុខ
37. គេក៏ដង្ហែគ្នាតាមទ្វារក្បាលទឹកដំរង់ទៅខាងមុខ ឡើងជណ្តើរនៃទីក្រុងដាវីឌ តាមកន្លែងឡើងទៅលើកំផែង ត្រង់ពីលើព្រះរាជដំណាក់ដាវីឌ រហូតទៅដល់ទ្វារទឹកដែលនៅខាងកើត
38. ឯពួក១ទៀត ដែលពោលពាក្យអរព្រះគុណ នោះក៏ដង្ហែទៅជួបគ្នា ខ្ញុំក៏ដើរតាមពួកនេះ មានទាំងបណ្តាជនពាក់កណ្តាលនៅលើកំផែង ត្រង់ពីលើប៉មគុកភ្លើង រហូតដល់ទីខ្នងកំផែងធំទូលាយ
39. ហើយពីលើទ្វារអេប្រាអិម និងត្រង់ទ្វារចាស់ ទ្វារត្រី ប៉មហាណានាល និងប៉មហាមេអា រហូតដល់ទ្វារចៀម រួចដល់ទ្វារគុកនោះ ក៏ឈប់ឈរនៅ
40. យ៉ាងនោះ ពួកអ្នកដែលពោលពាក្យអរព្រះគុណ ក្នុងព្រះវិហារនៃព្រះ ទាំង២ពួកក៏ឈរនៅដំរៀបគ្នា មានទាំងខ្ញុំ និងពួកមេពាក់កណ្តាល ដែលនៅជាមួយនឹងខ្ញុំផង