គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

នេហេមា 1:9-11 ព្រះគម្ពីរបរិសុទ្ធ (KHOV)

9. តែ​បើ​ឯង​រាល់​គ្នា​វិល​មក​ឯ​អញ ព្រម​ទាំង​រក្សា ហើយ​ប្រព្រឹត្ត​តាម​អស់​ទាំង​ក្រឹត្យ‌ក្រម​របស់​អញ​វិញ នោះ​ទោះ​បើ​ពួក​និរទេស​របស់​ឯង​បាន​ត្រូវ​ខ្ចាត់​ខ្ចាយ ទៅ​នៅ​ដល់​ជើង​មេឃ​បំផុត​ក៏​ដោយ គង់​តែ​អញ​នឹង​ប្រមូល​គេ​ពី​នោះ នាំ​មក​ឯ​កន្លែង ដែល​អញ​បាន​រើស សំរាប់​ឲ្យ​ឈ្មោះ​អញ​សណ្ឋិត​នៅ​វិញ

10. រីឯ​ពួក​អ្នក​ទាំង​នេះ គេ​ជា​បាវ​បំរើ ហើយ​ជា​រាស្ត្រ​របស់​ទ្រង់ ដែល​ទ្រង់​បាន​លោះ​មក ដោយ​ព្រះ‌ចេស្តា​ដ៏​ជា​ខ្លាំង និង​ព្រះ‌ហស្ត​ដ៏​មាន​ឥទ្ធិ‌ឫទ្ធិ

11. ឱ​ព្រះ‌អម្ចាស់​អើយ សូម​ទ្រង់​ផ្ទៀង​ព្រះ‌កាណ៌​ស្តាប់​ចំពោះ​សេចក្តី​អធិស្ឋាន​របស់​ទូល‌បង្គំ និង​សេចក្តី​អធិស្ឋាន​របស់​ពួក​អ្នក​បំរើ​ទ្រង់ ដែល​កោត‌ខ្លាច​ដល់​ព្រះ‌នាម​ទ្រង់ ដោយ​អំណរ ហើយ​សូម​ចំរើន​ដល់​ទូល‌បង្គំ​ជា​អ្នក​បំរើ​ទ្រង់ ដោយ​ប្រោស​ប្រទាន​ឲ្យ​មនុស្ស​នេះ​មាន​ចិត្ត​មេត្តា ដល់​ទូល‌បង្គំ​នៅ​ថ្ងៃ​នេះ (រីឯ​ខ្ញុំ​ជា​អ្នក​ថ្វាយ​ពែង​ដល់​ស្តេច)។

សូមអានជំពូកពេញលេញ នេហេមា 1