គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

នេហេមា 1:1-5 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. នេះ​ជា​ពាក្យ​របស់​នេហេមា ជា​កូន​ហាកាលា។នៅ​ខែ​មិគសិរ​ឆ្នាំ​ទី​២០ ក្នុង​រាជ្យ​អើថា‌ស៊ើក‌សេស ដ៏​ជា​ស្តេច កំពុង​ដែល​ខ្ញុំ​នៅ​ស៊ូសាន ជា​ព្រះ‌រាជ‌វាំង

2. នោះ​ហាណានី ជា​ពួក​បង​ប្អូន​ខ្ញុំ និង​មនុស្ស​ខ្លះ​ទៀត ក៏​មក​ដល់​ពី​ស្រុក​យូដា ហើយ​ខ្ញុំ​សួរ​គេ​ពី​ដំណើរ​ពួក​សាសន៍​យូដា ដែល​បាន​រួច ជា​ពួក​អ្នក​ដែល​សល់ ពី​អស់​អ្នក​ដែល​ត្រូវ​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ ហើយ​ពី​ដំណើរ​ក្រុង​យេរូ‌សាឡិម​ផង

3. គេ​ប្រាប់​មក​ខ្ញុំ​ថា ឯ​ពួក​អ្នក​ដែល​ត្រូវ​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ ដែល​សល់​នៅ​ក្នុង​ខេត្ត​នោះ គេ​មាន​សេចក្តី​វេទនា ហើយ​ត្រូវ​សេចក្តី​ត្មះ‌តិះដៀល​ជា​ខ្លាំង ចំណែក​កំផែង​នៃ​ក្រុង​យេរូ‌សាឡិម ក៏​បាក់​បែក ហើយ​ទ្វារ​បាន​ឆេះ​អស់​ផង។

4. កាល​ខ្ញុំ​ឮ​ពាក្យ​ទាំង​នោះ ខ្ញុំ​ក៏​អង្គុយ​យំ ហើយ​សៅ‌សោក​នៅ​អស់​ពីរ​បី​ថ្ងៃ ខ្ញុំ​ក៏​តម ហើយ​អធិស្ឋាន នៅ​ចំពោះ​ព្រះ​នៃ​ស្ថាន‌សួគ៌​ថា

5. ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ស្ថាន‌សួគ៌ គឺ​ជា​ព្រះ​ដ៏​ធំ​ហើយ​គួរ​ស្ញែង​ខ្លាច ដែល​រក្សា​សេចក្តី​សញ្ញា និង​សេចក្តី​សប្បុរស ដល់​អស់​អ្នក​ដែល​ស្រឡាញ់​ដល់​ទ្រង់ ហើយ​កាន់​តាម​អស់​ទាំង​ក្រឹត្យ‌ក្រម​របស់​ទ្រង់​អើយ

សូមអានជំពូកពេញលេញ នេហេមា 1