គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 9:1-6 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ម៉ូសេ ឲ្យ​ចូល​ទៅ​គាល់​ផារ៉ោន ទូល​ទ្រង់​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​ហេព្រើរ​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ចូរ​បើក​ឲ្យ​រាស្ត្រ​អញ​ចេញ​ទៅ​ថ្វាយ‌បង្គំ​ដល់​អញ​ចុះ

2. ដ្បិត​បើ​ឯង​មិន​ព្រម​ឲ្យ​គេ​ទៅ​ទេ ហើយ​ចេះ​តែ​ឃាត់‌ឃាំង​ទៀត

3. នោះ​មើល ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា នឹង​នៅ​លើ​ហ្វូង​សត្វ​ទាំង​ប៉ុន្មាន​របស់​ឯង​ដែល​នៅ​ចំការ គឺ​ទាំង​សេះ លា អូដ្ឋ ហើយ​ហ្វូង​គោ ហ្វូង​ចៀម​ផង វា​នឹង​កើត​ជំងឺ​អាសន្ន​ជា​យ៉ាង​វេទនា

4. តែ​ព្រះ‌យេហូវ៉ា ទ្រង់​នឹង​ញែក​ហ្វូង​សត្វ​របស់​សាសន៍​អ៊ីស្រា‌អែល និង​ហ្វូង​សត្វ​របស់​សាសន៍​អេស៊ីព្ទ​ចេញ​ពី​គ្នា ដូច្នេះ​នឹង​គ្មាន​ស្លាប់​សត្វ​ណា​មួយ​របស់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ឡើយ

5. ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ដាក់​កំណត់​ថា ថ្ងៃ​ស្អែក​ឡើង ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ធ្វើ​ការ​នេះ​នៅ​ក្នុង​ស្រុក

6. លុះ​ដល់​ថ្ងៃ​ស្អែក នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ធ្វើ​ដូច្នោះ ហ្វូង​សត្វ​របស់​សាសន៍​អេស៊ីព្ទ​ក៏​ស្លាប់​ទាំង​អស់ តែ​គ្មាន​ស្លាប់​សត្វ​ណា​មួយ​ក្នុង​ហ្វូង​សត្វ​របស់​កូន​ចៅ​អ៊ីស្រា‌អែល​ទេ

សូមអានជំពូកពេញលេញ និក្ខមនំ 9