គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 7:6-14 ព្រះគម្ពីរបរិសុទ្ធ (KHOV)

6. ឯ​ម៉ូសេ និង​អើរ៉ុន​លោក​ក៏​ធ្វើ​តាម ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក

7. ក្នុង​គ្រា​ដែល​ទូល​នឹង​ផារ៉ោន នោះ​ម៉ូសេ​លោក​បាន​អាយុ​៨០​ឆ្នាំ ឯ​អើរ៉ុន​ក៏​បាន​អាយុ​៨៣​ឆ្នាំ​ហើយ។

8. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ ហើយ​នឹង​អើរ៉ុន​ថា

9. កាល​ណា​ផារ៉ោន​និយាយ​មក​ឯង​ថា ចូរ​ឯង​សំដែង​បាដិហារិយ៍​មក​មើល នោះ​ឲ្យ​ឯង​ប្រាប់​អើរ៉ុន​ថា ចូរ​យក​ដំបង​របស់​បង​បោះ​ទៅ​នៅ​ចំពោះ​មុខ​ផារ៉ោន ដើម្បី​ឲ្យ​ដំបង​នោះ​ក្លាយ​ទៅ​ជា​សត្វ​ពស់

10. ម៉ូសេ និង​អើរ៉ុន​ក៏​ចូល​ទៅ​គាល់​ផារ៉ោន ហើយ​បាន​ធ្វើ​តាម​បង្គាប់​ព្រះ‌យេហូវ៉ា អើរ៉ុន​លោក​បោះ​ដំបង​ទៅ​នៅ​មុខ​ផារ៉ោន និង​ពួក​មហា‌តលិក​ទ្រង់ នោះ​ដំបង​ក៏​ត្រឡប់​ជា​សត្វ​ពស់

11. ប៉ុន្តែ​ផារ៉ោន​ទ្រង់​មាន​ព្រះ‌បន្ទូល​ហៅ​ពួក​អ្នក​ប្រាជ្ញ និង​ពួក​អាប‌ធ្មប់​មក ឯ​ពួក​គ្រូ​នៅ​ស្រុក​អេស៊ីព្ទ​ទាំង​នោះ គេ​ក៏​បាន​ធ្វើ​ដូច្នោះ​ដោយ​របៀន​របស់​គេ​ដែរ

12. គេ​បាន​បោះ​ដំបង​របស់​គេ​រៀង​ខ្លួន ហើយ​ដំបង​ទាំង​នោះ​ក៏​ត្រឡប់​ក្លាយ​ទៅ​ជា​ពស់​ទាំង​អស់​ដែរ តែ​ដំបង​របស់​អើរ៉ុន​បាន​លេប​ដំបង​របស់​អ្នក​ទាំង​នោះ​បាត់​វិញ

13. នោះ​ផារ៉ោន​កើត​មាន​ព្រះ‌ទ័យ​រឹង‌ទទឹង មិន​ព្រម​ស្តាប់​តាម​លោក​ឡើយ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ប្រាប់​ហើយ។

14. រួច​ព្រះ‌យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា ផារ៉ោន​មាន​ចិត្ត​រឹង‌រូស មិន​ព្រម​បើក​ឲ្យ​បណ្តា‌ជន​ចេញ​ទៅ​ទេ

សូមអានជំពូកពេញលេញ និក្ខមនំ 7