គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 7:18-25 ព្រះគម្ពីរបរិសុទ្ធ (KHOV)

18. ត្រី​នៅ​ក្នុង​ទន្លេ​នឹង​ស្លាប់​ទាំង​អស់ ទន្លេ​ក៏​នឹង​ធុំ​ក្លិន​ស្អុយ ហើយ​សាសន៍​អេស៊ីព្ទ​គេ​នឹង​ខ្ពើម​ទឹក​ទន្លេ​នេះ។

19. នោះ​ព្រះ‌យេហូវ៉ា ទ្រង់​បង្គាប់​ម៉ូសេ​ឲ្យ​ប្រាប់​ដល់​អើរ៉ុន​ថា ចូរ​ឲ្យ​បង​យក​ដំបង លើក​ដៃ​ទៅ​លើ​ទឹក​ស្រុក​អេស៊ីព្ទ​ទាំង​អស់ ទាំង​ទន្លេ ទាំង​ព្រែក ទាំង​បឹង ហើយ​នឹង​ស្រះ​របស់​គេ​ទាំង​ប៉ុន្មាន ដើម្បី​ឲ្យ​បាន​ត្រឡប់​ទៅ​ជា​ឈាម នោះ​នឹង​មាន​ឈាម​នៅ​ពេញ​ក្នុង​ស្រុក​អេស៊ីព្ទ ទោះ​នៅ​ក្នុង​ធុង​ឈើ ឬ​នៅ​ក្នុង​ពាង​ថ្ម​ផង

20. ម៉ូសេ និង​អើរ៉ុន​ក៏​ធ្វើ​ដូច្នោះ​តាម​បង្គាប់​ព្រះ‌យេហូវ៉ា លោក​លើក​ដំបង​វាយ​ទឹក​ទន្លេ​នៅ​មុខ​ផារ៉ោន និង​ពួក​មហា‌តលិក​ទ្រង់ នោះ​ទឹក​ទន្លេ​ក៏​ត្រឡប់​ទៅ​ជា​ឈាម​ទាំង​អស់

21. ត្រី​ដែល​នៅ​ក្នុង​ទន្លេ​ក៏​ស្លាប់ ទឹក​ទន្លេ​ក៏​ធុំ​ក្លិន​ស្អុយ ហើយ​សាសន៍​អេស៊ីព្ទ​ផឹក​ទឹក​ពី​ទន្លេ​មិន​បាន ក៏​មាន​ឈាម​នៅ​ពេញ​ក្នុង​ស្រុក​អេស៊ីព្ទ​ផង

22. ឯ​ពួក​គ្រូ​នៅ​ស្រុក​អេស៊ីព្ទ​ក៏​បាន​ធ្វើ​ដូច្នោះ​ដោយ​របៀន​របស់​គេ​ដែរ ហើយ​ផារ៉ោន​កើត​មាន​ព្រះ‌ទ័យ​រឹង‌ទទឹង មិន​ព្រម​ស្តាប់​តាម​លោក​ឡើយ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ទុក

23. ផារ៉ោន​ទ្រង់​វិល​ចូល​ទៅ​ក្នុង​ដំណាក់​ទ្រង់​វិញ មិន​បាន​យក​ចិត្ត​ទុក​ដាក់​នឹង​ការ​ទាំង​នោះ​ទេ

24. ឯ​ពួក​សាសន៍​អេស៊ីព្ទ​ក៏​ជីក​ទី​នៅ​ក្បែរ​ទន្លេ​នឹង​រក​ទឹក​ផឹក ដ្បិត​គេ​ផឹក​ទឹក​ពី​ទន្លេ​មិន​បាន​សោះ។

25. ក្រោយ​ដែល​ព្រះ‌យេហូវ៉ា​វាយ​ទឹក​ទន្លេ​ហើយ​បាន​៧​ថ្ងៃ

សូមអានជំពូកពេញលេញ និក្ខមនំ 7