គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 6:14-30 ព្រះគម្ពីរបរិសុទ្ធ (KHOV)

14. នេះ​ជា​បញ្ជី​ពួក​មេ​នៃ​គ្រួសារ​ឪពុក​គេ​ទាំង​ប៉ុន្មាន ពួក​កូន​រូបេន​ដែល​ជា​កូន​ច្បង​របស់​អ៊ីស្រា‌អែល គឺ​ហេណុក ប៉ាលូវ ហេស្រុន និង​កើមី នេះ​ឯង​ជា​គ្រួ​របស់​រូបេន​ទាំង​ប៉ុន្មាន

15. ពួក​កូន​ស៊ីម្មាន គឺ​យេមូ‌អែល យ៉ាមីន អូហាត់ យ៉ាគិន សូហារ និង​សូល​ជា​កូន​របស់​ស្ត្រី​សាសន៍​កាណាន​ម្នាក់ នេះ​ឯង​ជា​គ្រួ​ស៊ីម្មាន​ទាំង​ប៉ុន្មាន

16. នេះ​ជា​ឈ្មោះ​របស់​ពួក​កូន​លេវី តាម​ពូជ​ដំណ​របស់​គេ​ត​មក គឺ​គើសុន កេហាត់ និង​ម្រ៉ារី ឯ​លេវី​ក៏​មាន​អាយុ​រស់​នៅ​បាន​១៣៧​ឆ្នាំ

17. ពួក​កូន​គើសុន គឺ​លិបនី ហើយ​នឹង​ស៊ីម៉ាយ តាម​គ្រួ​គេ

18. ពួក​កូន​កេហាត់ គឺ​អាំរ៉ាម យីតសារ ហេប្រុន និង​អ៊ូស៊ាល ឯ​កេហាត់​ក៏​មាន​អាយុ​រស់​នៅ​បាន​១៣៣​ឆ្នាំ

19. ពួក​កូន​ម្រ៉ារី គឺ​ម៉ាស់លី និង​មូស៊ី នេះ​ឯង​ជា​គ្រួ​របស់​លេវី​តាម​ពូជ​ដំណ​របស់​គេ​ត​មក

20. ឯ​អាំរ៉ាម គាត់​យក​យ៉ុកិបិត ជា​ម្តាយ​មីង ធ្វើ​ជា​ប្រពន្ធ ហើយ​នាង​បង្កើត​អើរ៉ុន និង​ម៉ូសេ​ឲ្យ​គាត់ ឯ​អាំរ៉ាម​គាត់​មាន​អាយុ​រស់​នៅ​បាន​១៣៧​ឆ្នាំ

21. ពួក​កូន​យីតសារ គឺ​កូរេ នេផេក ហើយ​ស៊ីកគ្រី

22. ពួក​កូន​អ៊ូស៊ាល គឺ​មីសា‌អែល អេលសាផាន និង​ស៊ីតទ្រី

23. ឯ​អើរ៉ុន​លោក​យក​នាង​អេលី‌សេបា ជា​កូន​អ័មី‌ន៉ាដាប់ ហើយ​ជា​ប្អូន​ណា​សូន ធ្វើ​ជា​ប្រពន្ធ នាង​បង្កើត​បាន​ណាដាប អ័ប៊ីហ៊ូវ អេលាសារ និង​អ៊ីថាម៉ារ​ឲ្យ​លោក

24. ពួក​កូន​កូរេ គឺ​អាស់ស៊ា អែល‌កាណា និង​អេបៀ‌សាប់ នេះ​ឯង​ជា​គ្រួ​ពូជ​កូរេ​ទាំង​ប៉ុន្មាន

25. អេលាសារ ជា​កូន​អើរ៉ុន ក៏​យក​កូន​ពូធាល​ម្នាក់ ធ្វើ​ជា​ប្រពន្ធ ហើយ​នាង​បង្កើត​បាន​ភីនេ‌ហាស នេះ​ឯង​ជា​ពួក​មេ​នៃ​គ្រួសារ​ឪពុក​របស់​ពួក​លេវី​តាម​គ្រួ​គេ

26. គឺ​អើរ៉ុន ហើយ​នឹង​ម៉ូសេ​នេះ ដែល​ព្រះ‌យេហូវ៉ា ទ្រង់​បាន​បង្គាប់​ថា ចូរ​នាំ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ទាំង​កងៗ​ចុះ

27. គឺ​ជា​អ្នក​ទាំង​២​នេះ​ដែល​បាន​ទូល​នឹង​ផារ៉ោន​ជា​ស្តេច​ស្រុក​អេស៊ីព្ទ ដើម្បី​នឹង​នាំ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ចេញ​ពី​ស្រុក​អេស៊ីព្ទ​ទៅ គឺ​ជា​ម៉ូសេ ហើយ​នឹង​អើរ៉ុន​នេះ​ឯង។

28. នៅ​ថ្ងៃ​ដែល​ព្រះ‌យេហូវ៉ា បាន​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​នៅ​ស្រុក​អេស៊ីព្ទ

29. នោះ​ទ្រង់​បង្គាប់​ថា អញ​ជា​ព្រះ‌យេហូវ៉ា ចូរ​ឯង​ទៅ​ទូល​ផារ៉ោន​ជា​ស្តេច​ស្រុក​អេស៊ីព្ទ​តាម​គ្រប់​សេចក្ដី​ដែល​អញ​ប្រាប់

30. តែ​ម៉ូសេ​ទូល​ប្រកែក​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ថា មើល ទូល‌បង្គំ​ជា​អ្នក​មិន‌សូវ​ចេះ​វោហារ​ទេ ធ្វើ​ដូច​ម្តេច​ឡើយ​ឲ្យ​ផារ៉ោន​បាន​ស្តាប់​តាម​ទូល‌បង្គំ។

សូមអានជំពូកពេញលេញ និក្ខមនំ 6