គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 40:23-35 ព្រះគម្ពីរបរិសុទ្ធ (KHOV)

23. រួច​រៀប​នំបុ័ង​លើ​តុ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដូច​ជា​ទ្រង់​បាន​បង្គាប់​មក

24. លោក​ក៏​ដាក់​ជើង​ចង្កៀង​ទៅ​ក្នុង​ត្រសាល​ជំនុំ ប្រទល់​មុខ​នឹង​តុ គឺ​ខាង​ត្បូង ក្នុង​រោង​ឧបោសថ

25. រួច​លោក​រៀប‌ចំ​ចង្កៀង​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដូច​ជា​ទ្រង់​បាន​បង្គាប់​មក

26. លោក​ដាក់​អាស‌នា​មាស នៅ​មុខ​វាំង‌នន ក្នុង​ត្រសាល​ជំនុំ

27. ហើយ​ក៏​ដុត​គ្រឿង​ក្រអូប​នៅ​លើ​អាស‌នា​នោះ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក

28. លោក​ដាក់​រនាំង បាំង​នៅ​មាត់​ទ្វារ​រោង​ឧបោសថ

29. ហើយ​ក៏​ដាក់​អាស‌នា​ដង្វាយ​ដុត​នៅ​មុខ​ទ្វារ​រោង​ឧបោសថ​ផង​ត្រសាល​ជំនុំ រួច​លោក​ថ្វាយ​ដង្វាយ​ដុត និង​ដង្វាយ​ម្សៅ ដូច​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្គាប់​មក

30. លោក​ដាក់​ចាន​ក្លាំ​នៅ​ជា​កណ្តាល​ត្រសាល​ជំនុំ ហើយ​នឹង​អាស‌នា រួច​ដាក់​ទឹក​ក្នុង​ចាន​នោះ សំរាប់​នឹង​លាង​សំអាត

31. ហើយ​ម៉ូសេ អើរ៉ុន និង​ពួក​កូន​អើរ៉ុន​ក៏​លាង​ដៃ លាង​ជើង​ត្រង់​ចាន​នោះ

32. វេលា​ណា​ដែល​អ្នក​ទាំង​នោះ​ចូល​ទៅ​ក្នុង​ត្រសាល​ជំនុំ ឬ​ទៅ​ជិត​អាស‌នា នោះ​តែង​លាង​សំអាត​សិន ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក

33. លោក​ដំឡើង​រនាំង​នៃ​ទីលាន នៅ​ជុំវិញ​រោង​ឧបោសថ ហើយ​នឹង​អាស‌នា រួច​ដាក់​រនាំង​បាំង​នៅ​មាត់​ទ្វារ​ទីលាន ដូច្នេះ​ម៉ូសេ​បាន​ធ្វើ​ការ​ទាំង​នោះ​រួច​ជា​ស្រេច។

34. នោះ​ពពក​ក៏​គ្រប​ត្រសាល​ជំនុំ ហើយ​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា​បាន​ស្ថិត​នៅ​ពេញ​ក្នុង​រោង​ឧបោសថ

35. ឯ​ម៉ូសេ លោក​ចូល​ទៅ​ក្នុង​ត្រសាល​ជំនុំ​មិន​បាន ពី​ព្រោះ​ពពក​នៅ​ពី​លើ ហើយ​ដោយ​ព្រោះ​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា​ដែល​នៅ​ពេញ​ក្នុង​រោង​ឧបោសថ​នោះ​ផង

សូមអានជំពូកពេញលេញ និក្ខមនំ 40