គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 38:12-24 ព្រះគម្ពីរបរិសុទ្ធ (KHOV)

12. នៅ​ខាង​លិច មាន​រនាំង​ប្រវែង​៥០​ហត្ថ មាន​សសរ​១០ និង​ជើង​១០ មាន​ទាំង​ទំពក់​សសរ និង​គន្លឹះ​ធ្វើ​ពី​ប្រាក់​ដែរ

13. ឯ​នៅ​ខាង​កើត​ក៏​មាន​ទទឹង​៥០​ហត្ថ​ដូច​គ្នា

14. តែ​នៅ​១​ចំហៀង មាន​រនាំង​ប្រវែង​១៥​ហត្ថ ហើយ​មាន​សសរ​៣ និង​ជើង​៣

15. ឯ​ចំហៀង​១​ទៀត ដែល​ស្មើ​នឹង​ចំហៀង​ម្ខាង​ទ្វារ​ទីលាន​នោះ​មាន​រនាំង​ប្រវែង​១៥​ហត្ថ ហើយ​មាន​សសរ​៣ និង​ជើង​៣​ដូច​គ្នា

16. រនាំង​ទាំង​ប៉ុន្មាន​ដែល​បាំង​ជុំវិញ​ទីលាន​នោះ​សុទ្ធ​តែ​ត្បាញ ធ្វើ​ពី​អំបោះ​ខ្លូត‌ទេស វេញ​យ៉ាង​ខ្មាញ់

17. អស់​ទាំង​ជើង​សសរ​បាន​ធ្វើ​ពី​លង្ហិន ឯ​ទំពក់​សសរ និង​គន្លឹះ​ទាំង​ប៉ុន្មាន នោះ​បាន​ធ្វើ​ពី​ប្រាក់ ហើយ​ក្បាច់​ក្បាល​សសរ​ក៏​ស្រោប​ដោយ​ប្រាក់​ទាំង​អស់​ដែរ អស់​ទាំង​សសរ​ទីលាន នោះ​ភ្ជាប់​គ្នា​ដោយ‌សារ​ទំពក់​ប្រាក់

18. រនាំង​មាត់​ទ្វារ​ទីលាន ជា​សំពត់​ប៉ាក់ ត្បាញ​ធ្វើ​ពី​អំបោះ​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម ហើយ​ពី​អំបោះ​ខ្លូត‌ទេស​វេញ​យ៉ាង​ខ្មាញ់ រនាំង​នោះ​មាន​បណ្តោយ​២០​ហត្ថ កំពស់​៥​ហត្ថ ស្មើ​នឹង​រនាំង​ទីលាន​ទាំង​អស់

19. សសរ​ទាំង​៤ និង​ជើង​ទាំង​៤​សំរាប់​រនាំង​ក៏​ធ្វើ​ពី​លង្ហិន ឯ​ទំពក់ និង​គន្លឹះ​នោះ​បាន​ធ្វើ​ពី​ប្រាក់​វិញ ហើយ​ក្បាច់​ក្បាល​សសរ​ក៏​ស្រោប​ដោយ​ប្រាក់​ដែរ

20. ចំណែក​អស់​ទាំង​ចំរ៉ឹង សំរាប់​រោង​ឧបោសថ និង​ទីលាន សុទ្ធ​តែ​ធ្វើ​ពី​លង្ហិន​ទាំង​អស់។

21. នេះ​ហើយ​ជា​បញ្ជី​ប្រដាប់‌ប្រដា សំរាប់​រោង​ឧបោសថ គឺ​ជា​រោង​នៃ​សេចក្ដី​បន្ទាល់ ឯ​អ៊ីថាម៉ារ ជា​កូន​អើរ៉ុន​ដ៏​ជា​សង្ឃ គាត់​បាន​ទទួល​បង្គាប់​ម៉ូសេ ដើម្បី​នឹង​រាប់​ប្រដាប់​ទាំង​នោះ សំរាប់​ការ‌ងារ​នៃ​ពួក​លេវី

22. ឯ​បេតសា‌លាល កូន​យូរី ដែល​ជា​កូន​ហ៊ើរ ក្នុង​ពូជ​អំបូរ​យូដា គាត់​បាន​ធ្វើ​អស់​ទាំង​ការ ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ម៉ូសេ

23. មាន​ទាំង​អូហូ‌លីអាប់ ជា​កូន​អ័ហ៊ី‌សាម៉ាក់​ក្នុង​ពូជ​អំបូរ​ដាន់​មក​ជួយ​ធ្វើ​ការ​ដែរ អ្នក​នោះ​ជា​អ្នក​ប្រសប់​ខាង​ការ​ចំឡាក់ ហើយ​ខាង​បង្កើត​ការ​ថ្មី និង​ខាង​ធ្វើ​សំពត់​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម និង​សំពត់​ខ្លូត‌ទេស​យ៉ាង​ម៉ដ្ត

24. ឯ​មាស​ទាំង​ប៉ុន្មាន​ដែល​គេ​បាន​ថ្វាយ​សំរាប់​នឹង​ប្រើ​ធ្វើ​អស់​ទាំង​ការ​ស្អាង​ទី​បរិសុទ្ធ នោះ​មាន​ចំនួន​២៩​ហាប​៧៣០​ដំឡឹង តាម​ទំងន់​ដំឡឹង​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ

សូមអានជំពូកពេញលេញ និក្ខមនំ 38