គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 37:5-22 ព្រះគម្ពីរបរិសុទ្ធ (KHOV)

5. រួច​គាត់​ព្រហក​ឈើ​ស្នែង​នោះ ចូល​ក្នុង​កង នៅ​សង​ខាង​ហឹប​សំរាប់​នឹង​សែង​ទៅ

6. គាត់​ធ្វើ​ទី​សន្តោស​ប្រោស​ពី​មាស​សុទ្ធ មាន​បណ្តោយ​២​ហត្ថ​កន្លះ ហើយ​ទទឹង​១​ហត្ថ​កន្លះ

7. ក៏​យក​មាស​ឆ្លាក់​ធ្វើ​ចេរូប៊ីន​២​នៅ​ចុង​សង​ខាង​ទី​សន្តោស​ប្រោស

8. គឺ​ចេរូប៊ីន​១​នៅ​ចុង​ខាង​នេះ ហើយ​ចេរូប៊ីន​១​ទៀត​នៅ​ចុង​ខាង​នោះ គាត់​បាន​ធ្វើ​ចេរូប៊ីន​ទាំង​២​នោះ​នៅ​ចុង​សង​ខាង ជាប់​លើ​ទី​សន្តោស​ប្រោស

9. ឯ​ចេរូប៊ីន​ក៏​ត្រដាង​ស្លាប​គ្រប​ពី​លើ​ទី​សន្តោស​ប្រោស ហើយ​ប្រទល់​មុខ​គ្នា ឈ្ងោក​មើល​ទី​សន្តោស​ប្រោស។

10. គាត់​ធ្វើ​តុ​ពី​ឈើ​នាង‌នួន មាន​បណ្តោយ​២​ហត្ថ ទទឹង​១​ហត្ថ ហើយ​កំពស់​១​ហត្ថ​កន្លះ

11. ក៏​ស្រោប​មាស​សុទ្ធ ហើយ​ធ្វើ​គែម​មាស​នៅ​ជុំវិញ

12. គាត់​ក៏​ធ្វើ​គែម​កំពស់​១​ទះ​នៅ​ជុំវិញ​តុ​នោះ ហើយ​នៅ​គែម​នោះ​ក៏​ធ្វើ​គែម​មាស​នៅ​ជុំវិញ​ដែរ

13. គាត់​សិត​កង​មាស​៤​សំរាប់​តុ រួច​ដាក់​កង​ទាំង​នោះ ភ្ជាប់​នឹង​ជើង​តុ​ទាំង​៤ នៅ​គ្រប់​ជ្រុង

14. កង​ទាំង​នោះ​នៅ​ជិត​គែម​តុ សំរាប់​នឹង​ព្រហក​ឈើ​ស្នែង​សែង​ទៅ

15. ក៏​ធ្វើ​ឈើ​ស្នែង​ពី​ឈើ​នាង‌នួន ស្រោប​ដោយ​មាស សំរាប់​នឹង​សែង​តុ

16. ឯ​អស់​ទាំង​ប្រដាប់​ដែល​ត្រូវ​ដាក់​លើ​តុ គឺ​ជា​ថាស ផ្តិល ប៉ាន់ ហើយ​នឹង​ពែង​ដែល​សំរាប់​នឹង​ថ្វាយ​ដង្វាយ​ច្រួច នោះ​គាត់​ធ្វើ​ពី​មាស​សុទ្ធ​ទាំង​អស់។

17. គាត់​ក៏​យក​មាស​សុទ្ធ​ឆ្លាក់​ធ្វើ​ជើង​ចង្កៀង គឺ​ធ្វើ​គល់ ដើម នប់ កន្សោម​គ្រាប់ ហើយ​នឹង​ផ្កា ទាំង​អស់​ជាប់​ជា​មួយ​គ្នា

18. មាន​មែក​៦​ចេញ​ពី​គល់​មក មែក​៣​ចេញ​ខាង​ម្ខាង ហើយ​មែក​៣​ទៀត​ចេញ​ខាង​ម្ខាង

19. នៅ​មែក​១​មាន​នប់​៣ រាង​ដូច​ជា​គ្រាប់​ចំបក់ មាន​ទាំង​កន្សោម​គ្រាប់ ហើយ​នឹង​ផ្កា​ផង ហើយ​នៅ​មែក​១​ទៀត​មាន​នប់​៣ រាង​ដូច​ជា​គ្រាប់​ចំបក់ មាន​ទាំង​កន្សោម​គ្រាប់​នឹង​ផ្កា​ដែរ មែក​ទាំង​៦ ដែល​ចេញ​ពី​គល់​ជើង​ចង្កៀង​នោះ បាន​ធ្វើ​ដូច​គ្នា​ទាំង​អស់

20. នៅ​គល់​ជើង​ចង្កៀង មាន​នប់​៤ រាង​ដូច​ជា​គ្រាប់​ចំបក់ ហើយ​មាន​ទាំង​កន្សោម​គ្រាប់ និង​ផ្កា​ផង

21. នៅ​ក្រោម​មែក​២ មាន​កន្សោម​គ្រាប់​១ នៅ​ក្រោម​មែក​២​ទៀត មាន​កន្សោម​គ្រាប់​១ ហើយ​នៅ​ក្រោម​មែក​២​ទៀត មាន​កន្សោម​គ្រាប់​១​ទៀត មែក​ទាំង​៦​ដែល​ចេញ​ពី​គល់​ជើង​ចង្កៀង​មក មាន​ដូច​គ្នា​ទាំង​អស់

22. កន្សោម​គ្រាប់ ហើយ​នឹង​មែក​ជើង​ចង្កៀង​បាន​ធ្វើ​ជាប់​គ្នា​ឆ្លាក់​ពី​មាស​សុទ្ធ

សូមអានជំពូកពេញលេញ និក្ខមនំ 37