គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 37:15-26 ព្រះគម្ពីរបរិសុទ្ធ (KHOV)

15. ក៏​ធ្វើ​ឈើ​ស្នែង​ពី​ឈើ​នាង‌នួន ស្រោប​ដោយ​មាស សំរាប់​នឹង​សែង​តុ

16. ឯ​អស់​ទាំង​ប្រដាប់​ដែល​ត្រូវ​ដាក់​លើ​តុ គឺ​ជា​ថាស ផ្តិល ប៉ាន់ ហើយ​នឹង​ពែង​ដែល​សំរាប់​នឹង​ថ្វាយ​ដង្វាយ​ច្រួច នោះ​គាត់​ធ្វើ​ពី​មាស​សុទ្ធ​ទាំង​អស់។

17. គាត់​ក៏​យក​មាស​សុទ្ធ​ឆ្លាក់​ធ្វើ​ជើង​ចង្កៀង គឺ​ធ្វើ​គល់ ដើម នប់ កន្សោម​គ្រាប់ ហើយ​នឹង​ផ្កា ទាំង​អស់​ជាប់​ជា​មួយ​គ្នា

18. មាន​មែក​៦​ចេញ​ពី​គល់​មក មែក​៣​ចេញ​ខាង​ម្ខាង ហើយ​មែក​៣​ទៀត​ចេញ​ខាង​ម្ខាង

19. នៅ​មែក​១​មាន​នប់​៣ រាង​ដូច​ជា​គ្រាប់​ចំបក់ មាន​ទាំង​កន្សោម​គ្រាប់ ហើយ​នឹង​ផ្កា​ផង ហើយ​នៅ​មែក​១​ទៀត​មាន​នប់​៣ រាង​ដូច​ជា​គ្រាប់​ចំបក់ មាន​ទាំង​កន្សោម​គ្រាប់​នឹង​ផ្កា​ដែរ មែក​ទាំង​៦ ដែល​ចេញ​ពី​គល់​ជើង​ចង្កៀង​នោះ បាន​ធ្វើ​ដូច​គ្នា​ទាំង​អស់

20. នៅ​គល់​ជើង​ចង្កៀង មាន​នប់​៤ រាង​ដូច​ជា​គ្រាប់​ចំបក់ ហើយ​មាន​ទាំង​កន្សោម​គ្រាប់ និង​ផ្កា​ផង

21. នៅ​ក្រោម​មែក​២ មាន​កន្សោម​គ្រាប់​១ នៅ​ក្រោម​មែក​២​ទៀត មាន​កន្សោម​គ្រាប់​១ ហើយ​នៅ​ក្រោម​មែក​២​ទៀត មាន​កន្សោម​គ្រាប់​១​ទៀត មែក​ទាំង​៦​ដែល​ចេញ​ពី​គល់​ជើង​ចង្កៀង​មក មាន​ដូច​គ្នា​ទាំង​អស់

22. កន្សោម​គ្រាប់ ហើយ​នឹង​មែក​ជើង​ចង្កៀង​បាន​ធ្វើ​ជាប់​គ្នា​ឆ្លាក់​ពី​មាស​សុទ្ធ

23. គាត់​ក៏​ធ្វើ​ចង្កៀង​ទាំង​៧ ព្រម​ទាំង​ឃ្នាប​ប្រឆេះ និង​កន្ថោរ​ដាក់​កំទេច​សំរាប់​ចង្កៀង​នោះ​ពី​មាស​សុទ្ធ​ដែរ

24. គឺ​គាត់​យក​មាស​សុទ្ធ​១​ហាប​មក​ធ្វើ​ជើង​ចង្កៀង ហើយ​នឹង​ប្រដាប់​ទាំង​ប៉ុន្មាន​សំរាប់​ចង្កៀង។

25. គាត់​ក៏​ធ្វើ​អាស‌នា​គ្រឿង​ក្រអូប ពី​ឈើ​នាង‌នួន​មាន​បណ្តោយ​១​ហត្ថ ទទឹង​១​ហត្ថ​៤​ជ្រុង​ស្មើ ហើយ​កំពស់​២​ហត្ថ ក៏​មាន​ស្នែង​ចេញ​ពី​អាស‌នា​នោះ

26. គាត់​ស្រោប​ដោយ​មាស​សុទ្ធ​ខាង​លើ នៅ​ចំហៀង​ជុំវិញ ព្រម​ទាំង​ស្នែង​ផង ក៏​ធ្វើ​កែម​មាស​នៅ​ជុំវិញ​ដែរ

សូមអានជំពូកពេញលេញ និក្ខមនំ 37