គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 34:5-10 ព្រះគម្ពីរបរិសុទ្ធ (KHOV)

5. ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​យាង​ចុះ​មក​ក្នុង​ពពក​ស្ថិត​នៅ​ជិត​លោក ព្រម​ទាំង​ប្រកាស​ពី​ព្រះ​នាម «យេហូវ៉ា» ផង

6. ទ្រង់​យាង​កាត់​នៅ​មុខ​លោក​ទាំង​ប្រកាស​ថា យេហូវ៉ា គឺ​យេហូវ៉ា​ដ៏​ជា​ព្រះ​ទ្រង់​មាន​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា ហើយ​ទន់​សន្តោស ទ្រង់​យឺត​នឹង​ខ្ញាល់ ហើយ​មាន​សេចក្ដី​សប្បុរស និង​សេចក្ដី​ទៀង​ត្រង់ ជា​បរិបូរ

7. ទ្រង់​មាន​សេចក្ដី​មេត្តា‌ករុណា​ដល់​មនុស្ស​ទាំង​ពាន់ ក៏​អត់​ទោស​ចំពោះ​សេចក្ដី​ទុច្ចរិត សេចក្ដី​រំលង និង​អំពើ​បាប ប៉ុន្តែ​ទ្រង់​មិន​រាប់​មនុស្ស​មាន​ទោស​ទុក​ជា​ឥត​ទោស​ឡើយ ទ្រង់​ធ្វើ​ទោស​ចំពោះ​សេចក្ដី​ទុច្ចរិត​របស់​ឪពុក ទៅ​ដល់​កូន​ចៅ​ដល់​៣​ហើយ​៤​ដំណ​ផង។

8. នោះ​ម៉ូសេ​ក៏​ប្រញាប់‌ប្រញាល់​នឹង​ឱន​ខ្លួន ក្រាប​ចុះ​ដល់​ដី​ថ្វាយ‌បង្គំ

9. រួច​ទូល​ថា ឱ​ព្រះ‌អម្ចាស់​អើយ បើ​សិន​ជា​ទូល‌បង្គំ​ប្រកប​ដោយ​ព្រះ​គុណ​ទ្រង់​ពិត នោះ​សូម​ព្រះ‌អម្ចាស់​យាង​ទៅ​កណ្តាល​យើង​ខ្ញុំ​រាល់​គ្នា ដ្បិត​មនុស្ស​ទាំង​នេះ​មាន​ក្បាល​រឹង​ណាស់ ហើយ​សូម​អត់​ទោស​ចំពោះ​សេចក្ដី​ទុច្ចរិត និង​អំពើ​បាប​របស់​យើង​ខ្ញុំ​ផង សូម​ទទួល​យើង​រាល់​គ្នា​ទុក​ជា​មរដក​របស់​ទ្រង់។

10. នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មើល អញ​តាំង​សេចក្ដី​សញ្ញា​ថា នៅ​មុខ​ជន‌ជាតិ​ឯង​ទាំង​អស់​គ្នា នោះ​អញ​នឹង​ធ្វើ​ការ​អស្ចារ្យ ជា​ការ​ដែល​មិន​ដែល​កើត​មាន​យ៉ាង​ដូច្នោះ​នៅ​អស់​ទាំង​នគរ​គ្រប់​លើ​ផែនដី ហើយ​អស់​ទាំង​សាសន៍​ដែល​ឯង​នៅ​កណ្តាល​នោះ គេ​នឹង​ឃើញ​ការ​របស់​ព្រះ‌យេហូវ៉ា ដ្បិត​ការ​ដែល​អញ​នឹង​ប្រោស​ដល់​ឯង នោះ​ជា​ការ​គួរ​ស្ញែង​ខ្លាច

សូមអានជំពូកពេញលេញ និក្ខមនំ 34