គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 34:24-31 ព្រះគម្ពីរបរិសុទ្ធ (KHOV)

24. ដ្បិត​អញ​នឹង​បណ្តេញ​អស់​ទាំង​សាសន៍​ដទៃ​ពី​មុខ​ឯង​ចេញ ហើយ​នឹង​វាត​ព្រំ​ស្រុក​របស់​ឯង​ឲ្យ​ធំ​ទូលាយ​ឡើង កាល​ណា​ឯង​ឡើង​មក​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​៣​ដង​ក្នុង​១​ឆ្នាំ នោះ​នឹង​គ្មាន​អ្នក​ណា​លោភ​ចង់​បាន​ស្រុក​របស់​ឯង​ឡើយ។

25. កុំ​ឲ្យ​ថ្វាយ​ឈាម​របស់​យញ្ញ‌បូជា ដែល​ថ្វាយ​ដល់​អញ ជា​មួយ​នឹង​នំបុ័ង​មាន​ដំបែ​ឡើយ ឯ​យញ្ញ‌បូជា​របស់​បុណ្យ​រំលង នោះ​ក៏​មិន​ត្រូវ​ទុក​ឲ្យ​កន្លង​ដល់​ព្រឹក​ដែរ។

26. ឯ​ចំណែក​មុន​បង្អស់​នៃ​ផល​ដំបូង ដែល​កើត​ពី​ដី​ឯង នោះ​ត្រូវ​នាំ​ចូល ទៅ​ក្នុង​ដំណាក់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង។កុំ​ឲ្យ​ឯង​ស្ងោរ​កូន​ពពែ​ក្នុង​ទឹក​ដោះ​របស់​មេ​វា​ឡើយ។

27. រួច​ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ដល់​ម៉ូសេ​ថា ចូរ​កត់​ពាក្យ​ទាំង​នេះ​ចុះ ដ្បិត​អញ​តាំង​សេចក្ដី​សញ្ញា​របស់​អញ​នឹង​ឯង ហើយ​នឹង​ពួក​អ៊ីស្រា‌អែល​តាម​ន័យ​ពាក្យ​ទាំង​នេះ

28. លោក​ក៏​នៅ​ទី​នោះ ជា​មួយ​នឹង​ព្រះ‌យេហូវ៉ា​អស់​៤០​ថ្ងៃ ៤០​យប់ ឥត​មាន​បរិភោគ​អ្វី​ឡើយ ហើយ​ទ្រង់​ក៏​ចារឹក​ចុះ​នូវ​អស់​ទាំង​ពាក្យ​នៃ​សេចក្ដី​សញ្ញា​ទាំង​១០​ប្រការ នៅ​លើ​បន្ទះ​ថ្ម​ទាំង​២​ផ្ទាំង​នោះ។

29. រួច​កាល​ម៉ូសេ​បាន​ចុះ​ពី​លើ​ភ្នំ​ស៊ី‌ណាយ មក​វិញ ព្រម​ទាំង​កាន់​បន្ទះ​ថ្ម​នៃ​សេចក្ដី​បន្ទាល់ ទាំង​២​ផ្ទាំង នៅ​ដៃ​មក​ផង នោះ​កំពុង​ដែល​ចុះ​មក លោក​ឥត​បាន​ដឹង​ជា​ស្បែក​មុខ​លោក​ភ្លឺ ដោយ​បាន​ទូល​នឹង​ទ្រង់​នោះ​ទេ

30. លុះ​អើរ៉ុន និង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់ បាន​ឃើញ​លោក នោះ​ឃើញ​ស្បែក​មុខ​លោក​ភ្លឺ ហើយ​គេ​ខ្លាច​មិន​ហ៊ាន​ទៅ​ជិត​លោក​ឡើយ

31. តែ​ម៉ូសេ​ហៅ​គេ​ឲ្យ​មក នោះ​អើរ៉ុន និង​អស់​ទាំង​មេ​ពួក​ជំនុំ​ក៏​នាំ​គ្នា​ត្រឡប់​មក​ឯ​លោក​វិញ ហើយ​លោក​បាន​និយាយ​នឹង​គេ

សូមអានជំពូកពេញលេញ និក្ខមនំ 34