គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 34:13-25 ព្រះគម្ពីរបរិសុទ្ធ (KHOV)

13. ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​រំលំ​អាសនា​របស់​គេ ព្រម​ទាំង​បំបាក់​បំបែក​រូប​ព្រះ ហើយ​បំផ្លាញ​អ្នក‌តា​របស់​គេ​ចេញ

14. ដ្បិត​មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ក្រាប​ថ្វាយ‌បង្គំ​ដល់​ព្រះ​ឯ​ណា​ទៀត​ឡើយ ពី​ព្រោះ​ព្រះ‌យេហូវ៉ា ដែល​ព្រះ​នាម​ជា​ព្រះ​ប្រចណ្ឌ ទ្រង់​មាន​ព្រះ‌ហឫ‌ទ័យ​ប្រចណ្ឌ​ពិត

15. ក្រែង‌លោ​ឯង​តាំង​សេចក្ដី​សញ្ញា​នឹង​ពួក​អ្នក​ស្រុក​នោះ ហើយ​កាល​ណា​គេ​ទៅ​ផិត​តាម​ព្រះ​របស់​គេ ទាំង​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ​នៃ​គេ នោះ​ក៏​ហៅ​ឯង​ទៅ​បរិភោគ​យញ្ញ‌បូជា​ដែរ

16. ហើយ​ក្រែង​ឯង​នឹង​យក​កូន​ស្រី​គេ​មក​ឲ្យ​កូន​ប្រុស​របស់​ឯង រួច​កូន​ស្រី​គេ​ទៅ​ផិត​តាម​ព្រះ​គេ នោះ​នឹង​ទាញ​នាំ​កូន​ឯង​ឲ្យ​ផិត​តាម​ព្រះ​គេ​ដែរ

17. កុំ​ឲ្យ​សិត​រូប​ព្រះ​សំរាប់​ឯង​ឲ្យ​សោះ។

18. លុះ​ដល់​កំណត់​នៅ​ខែ​ចេត្រ នោះ​ត្រូវ​ឲ្យ​ឯង​ធ្វើ​បុណ្យ​នំបុ័ង​ឥត​ដំបែ ដោយ​បរិភោគ​នំ​ឥត​ដំបែ​ក្នុង​រវាង​៧​ថ្ងៃ ដូច​ជា​អញ​បាន​បង្គាប់​ឯង​ហើយ ដ្បិត​គឺ​នៅ​ខែ​ចេត្រ​នោះ​ហើយ ដែល​ឯង​បាន​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក។

19. អស់​ទាំង​កូន​ដែល​កើត​ពី​ម្តាយ​មក មុន​គេ​បង្អស់ នោះ​ជា​របស់​ផង​អញ ព្រម​ទាំង​កូន​ច្បង​របស់​សត្វ​ឯង​ទាំង​ប៉ុន្មាន ដែល​ជា​ឈ្មោល​ផង ទោះ​បើ​ជា​គោ ឬ​ជា​ចៀម​ក្តី

20. ឯ​កូន​ច្បង​របស់​សត្វ​លា នោះ​ត្រូវ​ឲ្យ​លោះ​កូន​ចៀម​១ តែ​បើ​មិន​ចង់​លោះ​ទេ នោះ​ត្រូវ​បំបាក់​ក​ទៅ ឯ​អស់​ទាំង​កូន​ប្រុស​ច្បង​នៃ​ឯង នោះ​ត្រូវ​តែ​លោះ​ជា​កុំ​ខាន ហើយ​មិន​ត្រូវ​មក​ដោយ​ដៃ​ទទេ​នៅ​មុខ​អញ​ឡើយ។

21. ក្នុង​រវាង​៦​ថ្ងៃ នោះ​ត្រូវ​ធ្វើ​ការ​ចុះ តែ​ដល់​ថ្ងៃ​ទី​៧ ត្រូវ​ឈប់​សំរាក​វិញ ទោះ​បើ​នៅ​រដូវ​ភ្ជួរ‌រាស់ ឬ​រដូវ​ច្រូត​កាត់​ក្តី ក៏​ត្រូវ​ឈប់​សំរាក​ដែរ។

22. ត្រូវ​ធ្វើ​បុណ្យ​អាទិត្យ​ទី​៧ គឺ​ជា​បុណ្យ​ផល​ដំបូង​ពី​ចំរូត​ស្រូវ‌សាលី និង​បុណ្យ​ប្រមូល​ផល ដល់​ចុង​ឆ្នាំ​ដែរ

23. អស់​ទាំង​ប្រុសៗ​ក្នុង​ពួក​ឯង គេ​ត្រូវ​មក​នៅ​ចំពោះ​ព្រះ‌អម្ចាស់​៣​ដង​ក្នុង​១​ឆ្នាំ គឺ​មក​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល

24. ដ្បិត​អញ​នឹង​បណ្តេញ​អស់​ទាំង​សាសន៍​ដទៃ​ពី​មុខ​ឯង​ចេញ ហើយ​នឹង​វាត​ព្រំ​ស្រុក​របស់​ឯង​ឲ្យ​ធំ​ទូលាយ​ឡើង កាល​ណា​ឯង​ឡើង​មក​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​៣​ដង​ក្នុង​១​ឆ្នាំ នោះ​នឹង​គ្មាន​អ្នក​ណា​លោភ​ចង់​បាន​ស្រុក​របស់​ឯង​ឡើយ។

25. កុំ​ឲ្យ​ថ្វាយ​ឈាម​របស់​យញ្ញ‌បូជា ដែល​ថ្វាយ​ដល់​អញ ជា​មួយ​នឹង​នំបុ័ង​មាន​ដំបែ​ឡើយ ឯ​យញ្ញ‌បូជា​របស់​បុណ្យ​រំលង នោះ​ក៏​មិន​ត្រូវ​ទុក​ឲ្យ​កន្លង​ដល់​ព្រឹក​ដែរ។

សូមអានជំពូកពេញលេញ និក្ខមនំ 34