គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 34:10-13 ព្រះគម្ពីរបរិសុទ្ធ (KHOV)

10. នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មើល អញ​តាំង​សេចក្ដី​សញ្ញា​ថា នៅ​មុខ​ជន‌ជាតិ​ឯង​ទាំង​អស់​គ្នា នោះ​អញ​នឹង​ធ្វើ​ការ​អស្ចារ្យ ជា​ការ​ដែល​មិន​ដែល​កើត​មាន​យ៉ាង​ដូច្នោះ​នៅ​អស់​ទាំង​នគរ​គ្រប់​លើ​ផែនដី ហើយ​អស់​ទាំង​សាសន៍​ដែល​ឯង​នៅ​កណ្តាល​នោះ គេ​នឹង​ឃើញ​ការ​របស់​ព្រះ‌យេហូវ៉ា ដ្បិត​ការ​ដែល​អញ​នឹង​ប្រោស​ដល់​ឯង នោះ​ជា​ការ​គួរ​ស្ញែង​ខ្លាច

11. ចូរ​ប្រយ័ត្ន និង​ធ្វើ​តាម​អស់​ទាំង​សេចក្ដី​ដែល​អញ​បង្គាប់​ដល់​ឯង​នៅ​ថ្ងៃ​នេះ​ចុះ មើល អញ​នឹង​បណ្តេញ​សាសន៍​អាម៉ូរី សាសន៍​កាណាន សាសន៍​ហេត សាសន៍​ពេរិស៊ីត សាសន៍​ហេវី និង​សាសន៍​យេប៊ូស​ចេញ​ពី​មុខ​ឯង​ទៅ

12. ចូរ​ប្រយ័ត្ន​កុំ​ឲ្យ​តាំង​សេចក្ដី​សញ្ញា​នឹង​អ្នក​ស្រុក​ដែល​ឯង​ចូល​ទៅ​នោះ​ឡើយ ក្រែង‌លោ​ត្រឡប់​ជា​អន្ទាក់​ដល់​ឯង​វិញ

13. ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​រំលំ​អាសនា​របស់​គេ ព្រម​ទាំង​បំបាក់​បំបែក​រូប​ព្រះ ហើយ​បំផ្លាញ​អ្នក‌តា​របស់​គេ​ចេញ

សូមអានជំពូកពេញលេញ និក្ខមនំ 34