គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 33:18-23 ព្រះគម្ពីរបរិសុទ្ធ (KHOV)

18. លោក​ទូល​ឆ្លើយ​ថា សូម​ទ្រង់​មេត្តា​បើក​ឲ្យ​ទូល‌បង្គំ​ឃើញ​សិរី‌ល្អ​ទ្រង់​ផង

19. រួច​ទ្រង់​មាន​ព្រះ‌បន្ទូល​តប​ថា អញ​នឹង​ឲ្យ​អស់​ទាំង​សេចក្ដី​សប្បុរស​របស់​អញ​ដើរ​កាត់​នៅ​មុខ​ឯង ព្រម​ទាំង​ប្រកាស​ពី​ព្រះ‌នាម «យេហូវ៉ា» នៅ​មុខ​ឯង​ផង អញ​នឹង​ប្រោស​ដល់​អ្នក​ណា​ដែល​អញ​ចង់​ប្រោស ហើយ​នឹង​ផ្សាយ​សេចក្ដី​មេត្តា‌ករុណា​ដល់​អ្នក​ណា​ដែល​អញ​ចង់​ផ្សាយ​ឲ្យ

20. ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​ថា ឯង​ពុំ​អាច​នឹង​មើល​មុខ​អញ​បាន​ឡើយ ដ្បិត​មនុស្ស​ជាតិ​នឹង​ឃើញ​អញ ហើយ​រស់​នៅ​មិន​បាន​ទេ

21. ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​ថា មើល មាន​កន្លែង​នេះ​ជា​ទី​នៅ​ជិត​អញ ត្រូវ​ឲ្យ​ឯង​ឈរ​នៅ​លើ​ថ្មដា​នេះ​ចុះ

22. កំពុង​ដែល​សិរី‌ល្អ​របស់​អញ​កាត់​នៅ​មុខ​ឯង នោះ​អញ​នឹង​ដាក់​ឯង​ទៅ​ក្នុង​ទី​ក្រហែង​ថ្ម​១ ហើយ​នឹង​បាំង​ឯង​ដោយ​ដៃ​ដរាប​ដល់​អញ​បាន​ទៅ​ហួស

23. រួច​អញ​នឹង​ដក​ដៃ​អញ​ចេញ ឲ្យ​បាន​ឃើញ​អញ​ពី​ខាង​ខ្នង​វិញ ឥត​ឃើញ​មុខ​ឡើយ។

សូមអានជំពូកពេញលេញ និក្ខមនំ 33