គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 33:14-19 ព្រះគម្ពីរបរិសុទ្ធ (KHOV)

14. នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា វិញ្ញាណ​អញ​នឹង​ទៅ​ជា​មួយ​នឹង​ឯង ហើយ​អញ​នឹង​ឲ្យ​ឯង​បាន​សំរាក

15. ម៉ូសេ​ក៏​ទូល​ថា បើ‌សិន​ណា​ជា​ព្រះ‌វិញ្ញាណ​នៃ​ទ្រង់​មិន​យាង​ទៅ​ជា​មួយ​ទេ នោះ​សូម​កុំ​នាំ​យើង​ខ្ញុំ​រាល់​គ្នា​ឡើង​ចេញ​ពី​ទី​នេះ​ទៅ​ឡើយ

16. ដ្បិត​តើ​ធ្វើ​ដូច​ម្តេច​ឲ្យ​ដឹង​ថា ទូល‌បង្គំ ហើយ​នឹង​រាស្ត្រ​ទ្រង់ បាន​ប្រកប​ដោយ​ព្រះ‌គុណ​នៃ​ទ្រង់​ទៅ​បាន តើ​មិន​មែន​ដោយ​ទ្រង់​យាង​ទៅ ជា​មួយ​នឹង​យើង​ខ្ញុំ​ទេ​ឬ​អី យ៉ាង​នោះ​ឯង យើង​ខ្ញុំ គឺ​ខ្លួន​ទូល‌បង្គំ និង​រាស្ត្រ​របស់​ផង​ទ្រង់​នឹង​បាន​ញែក​ចេញ​ពី​អស់​ទាំង​សាសន៍​ឯ​ទៀត​ដែល​នៅ​ផែនដី​នេះ។

17. រួច​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា អញ​នឹង​ធ្វើ​តាម​សេចក្ដី ដែល​ឯង​បាន​សូម​នេះ​ដែរ ដ្បិត​ឯង​ប្រកប​ដោយ​គុណ​នៃ​អញ ហើយ​អញ​ក៏​ស្គាល់​ឯង​យ៉ាង​ជិត​ស្និទ្ធ​ផង

18. លោក​ទូល​ឆ្លើយ​ថា សូម​ទ្រង់​មេត្តា​បើក​ឲ្យ​ទូល‌បង្គំ​ឃើញ​សិរី‌ល្អ​ទ្រង់​ផង

19. រួច​ទ្រង់​មាន​ព្រះ‌បន្ទូល​តប​ថា អញ​នឹង​ឲ្យ​អស់​ទាំង​សេចក្ដី​សប្បុរស​របស់​អញ​ដើរ​កាត់​នៅ​មុខ​ឯង ព្រម​ទាំង​ប្រកាស​ពី​ព្រះ‌នាម «យេហូវ៉ា» នៅ​មុខ​ឯង​ផង អញ​នឹង​ប្រោស​ដល់​អ្នក​ណា​ដែល​អញ​ចង់​ប្រោស ហើយ​នឹង​ផ្សាយ​សេចក្ដី​មេត្តា‌ករុណា​ដល់​អ្នក​ណា​ដែល​អញ​ចង់​ផ្សាយ​ឲ្យ

សូមអានជំពូកពេញលេញ និក្ខមនំ 33