គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 30:14-27 ព្រះគម្ពីរបរិសុទ្ធ (KHOV)

14. ពួក​អ្នក​ទាំង​ប៉ុន្មាន​ដែល​ត្រូវ​រាប់​ក្នុង​បញ្ជី តាំង​ពី​អាយុ​២០​ឆ្នាំ​ឡើង​ទៅ​លើ នោះ​ត្រូវ​បង់​ថ្លៃ​ថ្វាយ​ជា​ដង្វាយ​ដល់​ព្រះ‌យេហូវ៉ា​គ្រប់ៗ​គ្នា

15. អ្នក​មាន​មិន​ត្រូវ​បង់​ឲ្យ​លើស​ទៅ ហើយ​អ្នក​ក្រ​ក៏​មិន​ត្រូវ​បង់​ឲ្យ​ខ្វះ​ពី​៥​កាក់ សំរាប់​ជា​ដង្វាយ​ថ្វាយ​ព្រះ‌យេហូវ៉ា ដើម្បី​នឹង​លោះ​ខ្លួន​នោះ​ដែរ

16. ត្រូវ​ឲ្យ​ទទួល​ប្រាក់​លោះ​ខ្លួន​នោះ​ពី​ពួក​កូន​ចៅ​អ៊ីស្រា‌អែល សំរាប់​ការ‌ងារ​ក្នុង​ត្រសាល​ជំនុំ ដើម្បី​ឲ្យ​បាន​ទុក​ជា​សេចក្ដី​រំឭក របស់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា សំរាប់​ជា​ដង្វាយ​លោះ​ខ្លួន។

17. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា

18. ត្រូវ​ឲ្យ​ធ្វើ​ចាន​ក្លាំ និង​ជើង​ពី​លង្ហិន សំរាប់​ការ​លាង​សំអាត ហើយ​ត្រូវ​ដាក់​នៅ​ទី​ពាក់​កណ្តាល​ត្រសាល​ជំនុំ​នឹង​អាស‌នា រួច​ត្រូវ​ដាក់​ទឹក​ចុះ

19. នោះ​អើរ៉ុន និង​ពួក​កូន​លោក នឹង​លាង​ដៃ​លាង​ជើង​នៅ​ត្រង់​នោះ

20. កាល​ណា​គេ​ចូល​ទៅ​ក្នុង​ត្រសាល​ជំនុំ ត្រូវ​ឲ្យ​គេ​លាង​នឹង​ទឹក​នោះ ដើម្បី​កុំ​ឲ្យ​ត្រូវ​ស្លាប់ ហើយ​កាល​ណា​ចូល​ទៅ​ជិត​អាស‌នា ដើម្បី​ធ្វើ​ការ‌ងារ ឬ​នឹង​ថ្វាយ​ដង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា

21. នោះ​គេ​ត្រូវ​លាង​ដៃ​លាង​ជើង​ដែរ ដើម្បី​កុំ​ឲ្យ​ត្រូវ​ស្លាប់ នេះ​ជា​ច្បាប់​សំរាប់​នៅ​អស់​កល្ប‌ជានិច្ច ដល់​អើរ៉ុន និង​ពូជ‌ពង្ស​លោក​អស់​ទាំង​ដំណ​ត​រៀង​ទៅ។

22. ព្រះ‌យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ទៀត​ថា

23. ចូរ​ឲ្យ​យក​គ្រឿង​ក្រអូប​យ៉ាង​វិសេស គឺ​ជា​ជ័រ​ល្វីង‌ទេស​សុទ្ធ​៥០០​ដំឡឹង សម្បុរ​ល្វែង​ក្រអូប​ពាក់​កណ្តាល គឺ​២៥០​ដំឡឹង ឫស​កន្ធាយ​២៥០​ដំឡឹង

24. និង​កំញាន​៥០០​ដំឡឹង តាម​ដំឡឹង​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ ហើយ​នឹង​ប្រេង​អូលីវ​៨​កំប៉ុង

25. ត្រូវ​លាយ​ចំរុះ​គ្នា​ធ្វើ​ជា​ប្រេង​សំរាប់​បុណ្យ​ចាក់​លាប​យ៉ាង​បរិសុទ្ធ ដែល​បាន​ចំរុះ​លាយ​គ្នា​តាម​វិធី​ធ្វើ​នៃ​អ្នក​ផ្សំ​គ្រឿង​ក្រអូប ទុក​សំរាប់​ជា​ប្រេង​ចាក់​លាប​យ៉ាង​បរិសុទ្ធ

26. ត្រូវ​យក​ប្រេង​នេះ ចាក់​លាប​ត្រសាល​ជំនុំ ហឹប​នៃ​សេចក្ដី​បន្ទាល់

27. តុ ហើយ​នឹង​គ្រឿង​ប្រដាប់​នៃ​តុ​ទាំង​ប៉ុន្មាន ជើង​ចង្កៀង និង​គ្រឿង​ប្រដាប់​នៃ​ចង្កៀង​ទាំង​អំបាលម៉ាន អាស‌នា​គ្រឿង​ក្រអូប

សូមអានជំពូកពេញលេញ និក្ខមនំ 30