2. ហើយយកម្សៅភោជ្ជសាលីយ៉ាងម៉ដ្ត ធ្វើនំបុ័ងឥតដំបែ និងនំឥតដំបែលាយដោយប្រេង ហើយនឹងនំក្រៀបឥតដំបែប្រោះដោយប្រេង
3. ត្រូវឲ្យដាក់នំទាំងនោះនៅក្នុងកញ្ច្រែង រួចនាំយកមកជាមួយនឹងគោឈ្មោល ព្រមទាំងចៀមឈ្មោលទាំង២
4. ហើយត្រូវនាំអើរ៉ុន និងកូនលោកចូលមកឯទ្វារត្រសាលជំនុំ រួចយកទឹកមកផ្ងូតគេ
5. ត្រូវយកសំលៀកបំពាក់ទាំងប៉ុន្មានមកបំពាក់ឲ្យ គឺអាវខ្លី អាវវែងនៃអេផូឌ ហើយអេផូឌ និងប្រដាប់បាំងទ្រូងឲ្យអើរ៉ុន ហើយយកខ្សែក្រវាត់របស់អេផូឌមកក្រវាត់ឲ្យដែរ
6. ព្រមទាំងបំពាក់មួយលើក្បាល ហើយដាក់ស្លាកនៃសេចក្ដីបរិសុទ្ធនៅភ្ជាប់នឹងមួកនោះ
7. ត្រូវយកប្រេងមកចាក់លើក្បាល តាំងលោកឡើង
8. រួចត្រូវនាំកូនលោកចូលមកបំពាក់អាវខ្លីឲ្យ