គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 29:1-9 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. នេះ​ជា​ការ​ដែល​ឯង​ត្រូវ​ធ្វើ ដើម្បី​នឹង​ញែក​អ្នក​ទាំង​នោះ​ចេញ​ជា​បរិសុទ្ធ ឲ្យ​បាន​ធ្វើ​ការ‌ងារ​ជា​សង្ឃ​ដល់​អញ គឺ​ត្រូវ​ឲ្យ​យក​គោ​ឈ្មោល​ស្ទាវ​១ និង​ចៀម​ឈ្មោល​២​ដ៏​ឥត​ខ្ចោះ

2. ហើយ​យក​ម្សៅ​ភោជ្ជ‌សាលី​យ៉ាង​ម៉ដ្ត ធ្វើ​នំបុ័ង​ឥត​ដំបែ និង​នំ​ឥត​ដំបែ​លាយ​ដោយ​ប្រេង ហើយ​នឹង​នំ​ក្រៀប​ឥត​ដំបែ​ប្រោះ​ដោយ​ប្រេង

3. ត្រូវ​ឲ្យ​ដាក់​នំ​ទាំង​នោះ​នៅ​ក្នុង​កញ្ច្រែង រួច​នាំ​យក​មក​ជា​មួយ​នឹង​គោ​ឈ្មោល ព្រម​ទាំង​ចៀម​ឈ្មោល​ទាំង​២

4. ហើយ​ត្រូវ​នាំ​អើរ៉ុន និង​កូន​លោក​ចូល​មក​ឯ​ទ្វារ​ត្រសាល​ជំនុំ រួច​យក​ទឹក​មក​ផ្ងូត​គេ

5. ត្រូវ​យក​សំលៀក‌បំពាក់​ទាំង​ប៉ុន្មាន​មក​បំពាក់​ឲ្យ គឺ​អាវ​ខ្លី អាវ​វែង​នៃ​អេផូឌ ហើយ​អេផូឌ និង​ប្រដាប់​បាំង​ទ្រូង​ឲ្យ​អើរ៉ុន ហើយ​យក​ខ្សែ​ក្រវាត់​របស់​អេផូឌ​មក​ក្រវាត់​ឲ្យ​ដែរ

6. ព្រម​ទាំង​បំពាក់​មួយ​លើ​ក្បាល ហើយ​ដាក់​ស្លាក​នៃ​សេចក្ដី​បរិសុទ្ធ​នៅ​ភ្ជាប់​នឹង​មួក​នោះ

7. ត្រូវ​យក​ប្រេង​មក​ចាក់​លើ​ក្បាល តាំង​លោក​ឡើង

8. រួច​ត្រូវ​នាំ​កូន​លោក​ចូល​មក​បំពាក់​អាវ​ខ្លី​ឲ្យ

9. ព្រម​ទាំង​យក​ខ្សែ​ក្រវាត់​មក​ក្រវាត់​ឲ្យ​អើរ៉ុន និង​កូន​លោក​ផង រួច​ជួត​ឈ្នួត​ឲ្យ​គេ​ដែរ នោះ​ការ‌ងារ​ជា​សង្ឃ នឹង​បាន​ជា​របស់​ផង​គេ ជា​ច្បាប់​សំរាប់​នៅ​អស់​កល្ប‌ជានិច្ច គឺ​យ៉ាង​នោះ​ឯង​ដែល​ត្រូវ​តាំង​អើរ៉ុន ហើយ​នឹង​ពួក​កូន​លោក​ឡើង។

សូមអានជំពូកពេញលេញ និក្ខមនំ 29