គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 27:14-21 ព្រះគម្ពីរបរិសុទ្ធ (KHOV)

14. តែ​ខាង​ម្ខាង​ត្រូវ​មាន​រនាំង​ប្រវែង​១៥​ហត្ថ និង​សសរ​៣ ហើយ​នឹង​ជើង​៣

15. ឯ​ម្ខាង​ទៀត នោះ​ត្រូវ​មាន​រនាំង​ប្រវែង​១៥​ហត្ថ និង​សសរ​៣ ហើយ​នឹង​ជើង​៣​ដូច​គ្នា

16. ឯ​នៅ​មាត់​ទ្វារ​ទីលាន ត្រូវ​មាន​រនាំង​ប្រវែង​២០​ហត្ថ ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម ធ្វើ​ពី​អំបោះ​ខ្លូត‌ទេស​វេញ​យ៉ាង​ខ្មាញ់ ហើយ​ប៉ាក់​ផង ព្រម​ទាំង​សសរ​៤ និង​ជើង​៤​ដែរ

17. អស់​ទាំង​សសរ​នៅ​ជុំវិញ​ទីលាន នោះ​ត្រូវ​មាន​គន្លឹះ និង​ទំពក់​ធ្វើ​ពី​ប្រាក់ ហើយ​នឹង​ជើង​ធ្វើ​ពី​លង្ហិន

18. ទីលាន​នោះ ត្រូវ​ឲ្យ​មាន​បណ្តោយ​១​រយ​ហត្ថ និង​ទទឹង​៥០​ហត្ថ​ស្មើ​គ្នា​រហូត ហើយ​កំពស់​រនាំង​៥​ហត្ថ ឯ​រនាំង​នោះ ត្រូវ​ធ្វើ​ពី​អំបោះ​ខ្លូត‌ទេស​វេញ​យ៉ាង​ខ្មាញ់ ហើយ​ជើង​សសរ​ទាំង​ប៉ុន្មាន​ត្រូវ​ធ្វើ​ពី​លង្ហិន

19. អស់​ទាំង​ប្រដាប់​សំរាប់​នឹង​ប្រើ​ការ​ក្នុង​រោង​ឧបោសថ និង​ចំរ៉ឹង​នៃ​រោង​នោះ ហើយ​ចំរ៉ឹង​ទីលាន នោះ​ត្រូវ​ធ្វើ​ពី​លង្ហិន​ទាំង​អស់។

20. ត្រូវ​ឲ្យ​បង្គាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ឲ្យ​គេ​យក​ប្រេង​អូលីវ​សុទ្ធ ដែល​ធ្វើ​យ៉ាង​សំរាំង សំរាប់​នឹង​ដុត​នៅ​ចង្កៀង​ជា​អចិន្ត្រៃយ៍

21. ឯ​ចង្កៀង​នោះ ត្រូវ​ឲ្យ​អើរ៉ុន និង​កូន​លោក​ថែ​ឲ្យ​ឆេះ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ចាប់​តាំង​ពី​ល្ងាច​ដល់​ព្រឹក នៅ​ខាង​ក្រៅ​វាំង‌នន​ក្នុង​ត្រសាល​ជំនុំ​ត្រង់​មុខ​ទី​បន្ទាល់ នេះ​ជា​ច្បាប់​សំរាប់​អស់​កល្ប‌ជានិច្ច ដល់​ពូជ​ដំណ​នៃ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ត​រៀង​ទៅ។

សូមអានជំពូកពេញលេញ និក្ខមនំ 27