គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 23:26-33 ព្រះគម្ពីរបរិសុទ្ធ (KHOV)

26. នៅ​ក្នុង​ស្រុក​ឯង នឹង​គ្មាន​អ្វី​រលូត​កូន ឬ​នៅ​អារ​ឡើយ អញ​ក៏​នឹង​បំពេញ​អាយុ​របស់​ឯង​ឲ្យ​ពោរ‌ពេញ

27. អញ​នឹង​ចាត់​សេចក្ដី​ស្ញែង‌ខ្លាច​របស់​អញ​ទៅ​មុន​ឯង ហើយ​នឹង​បំផ្លាញ​គ្រប់​ទាំង​សាសន៍​ដែល​ឯង​ទៅ​ដល់ អញ​នឹង​ធ្វើ​ឲ្យ​អស់​ទាំង​ខ្មាំង​សត្រូវ​ឯង​ត្រូវ​បែរ​ខ្នង​នៅ​មុខ​ឯង

28. អញ​នឹង​ចាត់​ឪម៉ាល់​ទៅ​មុន​ឯង ដែល​នឹង​បណ្តេញ​សាសន៍​ហេវី សាសន៍​កាណាន ហើយ​នឹង​សាសន៍​ហេត ពី​មុខ​ឯង​ចេញ

29. អញ​មិន​បណ្តេញ​គេ​ចេញ​ពី​មុខ​ឯង​ក្នុង​១​ឆ្នាំ​តែ​ម្តង​ទេ ក្រែង​ស្រុក​នោះ​នឹង​ត្រឡប់​ទៅ​ជា​ស្ងាត់ ហើយ​កើត​មាន​សត្វ​ព្រៃ​ជា​ច្រើន​ឡើង​ធ្វើ​បាប​ដល់​ឯង​វិញ

30. គឺ​នឹង​បណ្តេញ​គេ​ពី​មុខ​ឯង​ទៅ​បន្តិច​ម្តងៗ ទាល់​តែ​ឯង​មាន​គ្នា​ច្រើន ល្មម​នឹង​ទទួល​យក​ស្រុក​ជា​មរដក​បាន

31. នោះ​អញ​នឹង​ដាក់​ព្រំ​ស្រុក​ឲ្យ​ឯង ចាប់​តាំង​ពី​សមុទ្រ​ក្រហម ទៅ​ដល់​សមុទ្រ​ភីលីស្ទីន ហើយ​តាំង​ពី​ទី​រហោ‌ស្ថាន​រហូត​ដល់​ទន្លេ ដ្បិត​អញ​នឹង​ប្រគល់​មនុស្ស​នៅ​ស្រុក​នោះ មក​ក្នុង​កណ្តាប់​ដៃ​ឯង ហើយ​ឯង​នឹង​បណ្តេញ​គេ​ពី​មុខ​ឯង​ចេញ

32. កុំ​ឲ្យ​តាំង​សេចក្ដី​សញ្ញា​នឹង​គេ ឬ​និង​ព្រះ​របស់​គេ​ឡើយ

33. ក៏​មិន​ត្រូវ​ឲ្យ​គេ​នៅ​ក្នុង​ស្រុក​របស់​ឯង​ដែរ ក្រែង​គេ​នាំ​ឲ្យ​ឯង​ធ្វើ​បាប​ចំពោះ​អញ ដ្បិត​បើ​ឯង​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​គេ នោះ​នឹង​ត្រឡប់​ជា​អន្ទាក់​ដល់​ឯង​ហើយ។

សូមអានជំពូកពេញលេញ និក្ខមនំ 23