គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 23:23-31 ព្រះគម្ពីរបរិសុទ្ធ (KHOV)

23. ដ្បិត​ទេវតា​អញ​នឹង​ទៅ​មុន​ឯង ហើយ​នឹង​នាំ​ឯង​ទៅ​ឯ​ពួក​សាសន៍​អាម៉ូរី សាសន៍​ហេត សាសន៍​ពេរិស៊ីត សាសន៍​កាណាន សាសន៍​ហេវី និង​សាសន៍​យេប៊ូស ហើយ​អញ​នឹង​ធ្វើ​ឲ្យ​សាសន៍​ទាំង​នោះ​សាប‌សូន្យ​ទៅ។

24. កុំ​ឲ្យ​ក្រាប​ថ្វាយ‌បង្គំ​ឬ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​របស់​គេ​ឲ្យ​សោះ ក៏​កុំ​ឲ្យ​ប្រព្រឹត្ត​តាម​អំពើ​របស់​គេ​ឡើយ គឺ​ត្រូវ​ឲ្យ​បំផ្លាញ​គេ​អស់​រលីង​វិញ ព្រម​ទាំង​បំបាក់​បំបែក​រូប​ព្រះ​គេ​ឲ្យ​ខ្ទេច‌ខ្ទី​ផង

25. ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​វិញ នោះ​ទ្រង់​នឹង​ប្រទាន​ពរ​ដល់​អាហារ និង​ទឹក​របស់​ឯង ហើយ​អញ​នឹង​ដក​ជំងឺ​រោគា​ពី​ពួក​ឯង​រាល់​គ្នា​ចេញ

26. នៅ​ក្នុង​ស្រុក​ឯង នឹង​គ្មាន​អ្វី​រលូត​កូន ឬ​នៅ​អារ​ឡើយ អញ​ក៏​នឹង​បំពេញ​អាយុ​របស់​ឯង​ឲ្យ​ពោរ‌ពេញ

27. អញ​នឹង​ចាត់​សេចក្ដី​ស្ញែង‌ខ្លាច​របស់​អញ​ទៅ​មុន​ឯង ហើយ​នឹង​បំផ្លាញ​គ្រប់​ទាំង​សាសន៍​ដែល​ឯង​ទៅ​ដល់ អញ​នឹង​ធ្វើ​ឲ្យ​អស់​ទាំង​ខ្មាំង​សត្រូវ​ឯង​ត្រូវ​បែរ​ខ្នង​នៅ​មុខ​ឯង

28. អញ​នឹង​ចាត់​ឪម៉ាល់​ទៅ​មុន​ឯង ដែល​នឹង​បណ្តេញ​សាសន៍​ហេវី សាសន៍​កាណាន ហើយ​នឹង​សាសន៍​ហេត ពី​មុខ​ឯង​ចេញ

29. អញ​មិន​បណ្តេញ​គេ​ចេញ​ពី​មុខ​ឯង​ក្នុង​១​ឆ្នាំ​តែ​ម្តង​ទេ ក្រែង​ស្រុក​នោះ​នឹង​ត្រឡប់​ទៅ​ជា​ស្ងាត់ ហើយ​កើត​មាន​សត្វ​ព្រៃ​ជា​ច្រើន​ឡើង​ធ្វើ​បាប​ដល់​ឯង​វិញ

30. គឺ​នឹង​បណ្តេញ​គេ​ពី​មុខ​ឯង​ទៅ​បន្តិច​ម្តងៗ ទាល់​តែ​ឯង​មាន​គ្នា​ច្រើន ល្មម​នឹង​ទទួល​យក​ស្រុក​ជា​មរដក​បាន

31. នោះ​អញ​នឹង​ដាក់​ព្រំ​ស្រុក​ឲ្យ​ឯង ចាប់​តាំង​ពី​សមុទ្រ​ក្រហម ទៅ​ដល់​សមុទ្រ​ភីលីស្ទីន ហើយ​តាំង​ពី​ទី​រហោ‌ស្ថាន​រហូត​ដល់​ទន្លេ ដ្បិត​អញ​នឹង​ប្រគល់​មនុស្ស​នៅ​ស្រុក​នោះ មក​ក្នុង​កណ្តាប់​ដៃ​ឯង ហើយ​ឯង​នឹង​បណ្តេញ​គេ​ពី​មុខ​ឯង​ចេញ

សូមអានជំពូកពេញលេញ និក្ខមនំ 23