គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 21:7-12 ព្រះគម្ពីរបរិសុទ្ធ (KHOV)

7. បើ​មនុស្ស​ណា​លក់​កូន​ស្រី ឲ្យ​ទៅ​ធ្វើ​ជា​បាវ​បំរើ​គេ រូប​កូន​នោះ​ឯង​នឹង​ចេញ​ទៅ​ដូច​ជា​បាវ​ប្រុស​ពុំ​បាន​ទេ

8. បើ​នាង​មិន​ជា​ទី​ពេញ​ចិត្ត ដល់​ចៅ‌ហ្វាយ​ដែល​បាន​យក​នាង​ហើយ នោះ​គាត់​នឹង​បើក​ឲ្យ​គេ​លោះ​នាង​ចេញ​បាន តែ​គ្មាន​ច្បាប់​នឹង​លក់​នាង​ឲ្យ​ទៅ​អ្នក​ប្រទេស​ក្រៅ​ណា ក្រោយ​ដែល​បាន​បញ្ឆោត​នាង​ហើយ​នោះ​ទេ

9. តែ​បើ​គាត់​បាន​យក​មក​បំរុង​ទុក​ឲ្យ​កូន​ប្រុស​វិញ នោះ​ត្រូវ​ប្រព្រឹត្ត​នឹង​នាង​តាម​ធម្មតា​ច្បាប់​ជា​កូន​ស្រី

10. បើ​បាន​យក​សំរាប់​ខ្លួន​ឯង រួច​ទៅ​យក​ប្រពន្ធ​១​ទៀត នោះ​មិន​ត្រូវ​បន្ថយ​អាហារ ឬ​សំលៀក‌បំពាក់ ឬ​ច្បាប់​ជា​ប្ដី​ចេញ​ពី​ប្រពន្ធ​ដើម​សោះ​ឡើយ

11. តែ​បើ‌សិន​ជា​គាត់​មិន​ធ្វើ​តាម​សេចក្ដី​ទាំង​៣​ប្រការ​នេះ​ដល់​នាង​ទេ នោះ​នាង​នឹង​ត្រូវ​ចេញ​បាន​ទទេ ឥត​សង​ប្រាក់​អ្វី​ឡើយ។

12. អ្នក​ណា​ដែល​វាយ​មនុស្ស​ដល់​ស្លាប់ នោះ​នឹង​ត្រូវ​សំឡាប់​ចេញ​ជា​មិន​ខាន

សូមអានជំពូកពេញលេញ និក្ខមនំ 21