គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 21:32-36 ព្រះគម្ពីរបរិសុទ្ធ (KHOV)

32. តែ​បើ​គោ​នោះ​បាន​ជល់​ដល់​បាវ​ប្រុស​ឬ​បាវ​ស្រី​គេ​វិញ នោះ​ត្រូវ​សង​តែ​ប្រាក់​៣០​រៀល​ទៅ​ចៅ‌ហ្វាយ​វា​បាន​ហើយ ឯ​រូប​គោ​ត្រូវ​ចោល​សំឡាប់​នឹង​ថ្ម​ទៅ។

33. បើ​អ្នក​ណា​បើក​អណ្តូង ឬ​ជីក​អណ្តូង ហើយ​មិន​បាន​គ្រប រួច​មាន​គោ ឬ​លា​ធ្លាក់​ចុះ​ទៅ​ក្នុង​នោះ

34. នោះ​ម្ចាស់​អណ្តូង​ត្រូវ​សង​ប្រាក់​ដល់​ម្ចាស់​វា​តាម​ដំឡៃ​សត្វ រួច​សត្វ​ស្លាប់​នោះ​នឹង​បាន​មក​ម្ចាស់​អណ្តូង​វិញ។

35. បើ​គោ​របស់​អ្នក​ណា​ជល់​គោ​គេ​ឲ្យ​ស្លាប់ នោះ​គេ​ត្រូវ​លក់​គោ​ដែល​នៅ​រស់​ចែក​ប្រាក់​គ្នា ហើយ​សាច់​គោ​ស្លាប់​ក៏​ត្រូវ​ចែក​គ្នា​ដែរ

36. តែ​បើ​ម្ចាស់​ដឹង​ថា គោ​នោះ​ធ្លាប់​ជល់​ពី​ដើម​មក ហើយ​មិន​បាន​បង្ខាំង​ទុក នោះ​ត្រូវ​សង​ជា​គោ​ឲ្យ​ធួន​នឹង​គោ​ជា​មិន​ខាន រួច​គោ​ស្លាប់​នឹង​បាន​មក​ខ្លួន​វិញ។

សូមអានជំពូកពេញលេញ និក្ខមនំ 21