គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 21:2-8 ព្រះគម្ពីរបរិសុទ្ធ (KHOV)

2. បើ​ឯង​ទិញ​បាវ​ជា​សាសន៍​ហេព្រើរ នោះ​វា​ត្រូវ​នៅ​បំរើ​តែ​៦​ឆ្នាំ​ទេ លុះ​ដល់​ឆ្នាំ​ទី​៧ នោះ​នឹង​រួច​ចេញ​ទៅ​ទទេ​ឥត​សង​អ្វី​ឡើយ

3. បើ​វា​បាន​មក​តែ​ម្នាក់​ឯង នោះ​នឹង​ចេញ​ទៅ​តែ​ម្នាក់​ដែរ តែ​បើ​មាន​ប្រពន្ធ​ផង នោះ​ប្រពន្ធ​នឹង​ចេញ​ទៅ​ជា​មួយ​គ្នា

4. បើ​ប្រពន្ធ​នោះ​ជា​ស្ត្រី​ដែល​ចៅ‌ហ្វាយ​បាន​ឲ្យ ហើយ​នាង​បាន​បង្កើត​កូន​ប្រុស ឬ​ស្រី​ឲ្យ​វា នោះ​ប្រពន្ធ និង​កូន​ទាំង​ប៉ុន្មាន​ជា​របស់​ផង​ចៅ‌ហ្វាយ​វា​វិញ ឯ​វា​ត្រូវ​ចេញ​ទៅ​តែ​ខ្លួន​ប៉ុណ្ណោះ

5. តែ​បើ​បាវ​នោះ​និយាយ​ថា ខ្ញុំ​ស្រឡាញ់​ចៅ‌ហ្វាយ​ខ្ញុំ និង​ប្រពន្ធ​កូន​ខ្ញុំ​ណាស់ ខ្ញុំ​មិន​ចេញ​ទៅ​ទេ

6. នោះ​ចៅ‌ហ្វាយ​ត្រូវ​នាំ​វា​ទៅ​ឯ​ចំពោះ​ព្រះ រួច​ត្រូវ​នាំ​ទៅ​ឯ​ទ្វារ ឬ​បង្គោល​ទ្វារ​ណា​ក្តី ហើយ​យក​ដែក​ចោះ​មក​ចោះ​ត្រចៀក​វា ដូច្នេះ​បាវ​នោះ​នឹង​ត្រូវ​នៅ​បំរើ​ចៅ‌ហ្វាយ​ជា​ដរាប​ទៅ។

7. បើ​មនុស្ស​ណា​លក់​កូន​ស្រី ឲ្យ​ទៅ​ធ្វើ​ជា​បាវ​បំរើ​គេ រូប​កូន​នោះ​ឯង​នឹង​ចេញ​ទៅ​ដូច​ជា​បាវ​ប្រុស​ពុំ​បាន​ទេ

8. បើ​នាង​មិន​ជា​ទី​ពេញ​ចិត្ត ដល់​ចៅ‌ហ្វាយ​ដែល​បាន​យក​នាង​ហើយ នោះ​គាត់​នឹង​បើក​ឲ្យ​គេ​លោះ​នាង​ចេញ​បាន តែ​គ្មាន​ច្បាប់​នឹង​លក់​នាង​ឲ្យ​ទៅ​អ្នក​ប្រទេស​ក្រៅ​ណា ក្រោយ​ដែល​បាន​បញ្ឆោត​នាង​ហើយ​នោះ​ទេ

សូមអានជំពូកពេញលេញ និក្ខមនំ 21