1. នេះជាមាត្រាច្បាប់ទាំងប៉ុន្មាន ដែលឯងត្រូវយកទៅដាក់នៅមុខគេ។
2. បើឯងទិញបាវជាសាសន៍ហេព្រើរ នោះវាត្រូវនៅបំរើតែ៦ឆ្នាំទេ លុះដល់ឆ្នាំទី៧ នោះនឹងរួចចេញទៅទទេឥតសងអ្វីឡើយ
3. បើវាបានមកតែម្នាក់ឯង នោះនឹងចេញទៅតែម្នាក់ដែរ តែបើមានប្រពន្ធផង នោះប្រពន្ធនឹងចេញទៅជាមួយគ្នា
4. បើប្រពន្ធនោះជាស្ត្រីដែលចៅហ្វាយបានឲ្យ ហើយនាងបានបង្កើតកូនប្រុស ឬស្រីឲ្យវា នោះប្រពន្ធ និងកូនទាំងប៉ុន្មានជារបស់ផងចៅហ្វាយវាវិញ ឯវាត្រូវចេញទៅតែខ្លួនប៉ុណ្ណោះ
5. តែបើបាវនោះនិយាយថា ខ្ញុំស្រឡាញ់ចៅហ្វាយខ្ញុំ និងប្រពន្ធកូនខ្ញុំណាស់ ខ្ញុំមិនចេញទៅទេ
6. នោះចៅហ្វាយត្រូវនាំវាទៅឯចំពោះព្រះ រួចត្រូវនាំទៅឯទ្វារ ឬបង្គោលទ្វារណាក្តី ហើយយកដែកចោះមកចោះត្រចៀកវា ដូច្នេះបាវនោះនឹងត្រូវនៅបំរើចៅហ្វាយជាដរាបទៅ។
7. បើមនុស្សណាលក់កូនស្រី ឲ្យទៅធ្វើជាបាវបំរើគេ រូបកូននោះឯងនឹងចេញទៅដូចជាបាវប្រុសពុំបានទេ
8. បើនាងមិនជាទីពេញចិត្ត ដល់ចៅហ្វាយដែលបានយកនាងហើយ នោះគាត់នឹងបើកឲ្យគេលោះនាងចេញបាន តែគ្មានច្បាប់នឹងលក់នាងឲ្យទៅអ្នកប្រទេសក្រៅណា ក្រោយដែលបានបញ្ឆោតនាងហើយនោះទេ
9. តែបើគាត់បានយកមកបំរុងទុកឲ្យកូនប្រុសវិញ នោះត្រូវប្រព្រឹត្តនឹងនាងតាមធម្មតាច្បាប់ជាកូនស្រី
10. បើបានយកសំរាប់ខ្លួនឯង រួចទៅយកប្រពន្ធ១ទៀត នោះមិនត្រូវបន្ថយអាហារ ឬសំលៀកបំពាក់ ឬច្បាប់ជាប្ដីចេញពីប្រពន្ធដើមសោះឡើយ
11. តែបើសិនជាគាត់មិនធ្វើតាមសេចក្ដីទាំង៣ប្រការនេះដល់នាងទេ នោះនាងនឹងត្រូវចេញបានទទេ ឥតសងប្រាក់អ្វីឡើយ។
12. អ្នកណាដែលវាយមនុស្សដល់ស្លាប់ នោះនឹងត្រូវសំឡាប់ចេញជាមិនខាន