គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 14:22-25 ព្រះគម្ពីរបរិសុទ្ធ (KHOV)

22. រួច​ពួក​កូន​ចៅ​អ៊ីស្រា‌អែល គេ​ក៏​ចូល​ទៅ​នា​កណ្តាល​សមុទ្រ តាម​ដី​គោក ហើយ​មាន​ទឹក​ជា​កំផែង​នៅ​ខាង​ស្តាំ និង​ខាង​ឆ្វេង​គេ

23. ពួក​សាសន៍​អេស៊ីព្ទ​ក៏​ប្រឹង​ដេញ​ចូល​ទៅ ត្រង់​កណ្តាល​សមុទ្រ​តាម​គេ ព្រម​ទាំង​សេះ​ផារ៉ោន និង​រទេះ​ចំបាំង ហើយ​ទាំង​ពល​សេះ​ទ្រង់​ផង

24. នៅ​វេលា​យាម​ព្រឹក​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ទត​ពី​បង្គោល​ភ្លើង ហើយ​នឹង​ពពក ទៅ​ឃើញ​ពួក​ពល‌ទ័ព​សាសន៍​អេស៊ីព្ទ រួច​ទ្រង់​បណ្តាល​ឲ្យ​ពួក​ពល‌ទ័ព​សាសន៍​អេស៊ីព្ទ​កោលា‌ហល​ឡើង

25. ក៏​ធ្វើ​ឲ្យ​របូត​កង់​ពី​រទេះ​គេ​ចេញ ឲ្យ​គេ​បរ​ដោយ​ពិបាក បាន​ជា​ពួក​សាសន៍​អេស៊ីព្ទ​និយាយ​ថា ចូរ​យើង​រាល់​គ្នា​រត់​ពី​សាសន៍​អ៊ីស្រា‌អែល​នេះ​ចេញ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​ច្បាំង​នឹង​យើង​ជំនួស​គេ​ហើយ។

សូមអានជំពូកពេញលេញ និក្ខមនំ 14