គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 14:15-19 ព្រះគម្ពីរបរិសុទ្ធ (KHOV)

15. រួច​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា ឯង​អំពាវ‌នាវ​រក​អញ​ធ្វើ​អី ចូរ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា ឲ្យ​ដើរ​ទៅ​មុខ​ទៅ

16. ឯ​ឯង ត្រូវ​លើក​ដំបង​លូក​ដៃ​ទៅ​លើ​សមុទ្រ​ញែក​ទឹក​ចេញ​ពី​គ្នា ដើម្បី​ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ដើរ​តាម​ដី​គោក​នៅ​កណ្តាល​សមុទ្រ

17. ឯ​អញៗ​នឹង​បណ្តាល ឲ្យ​ពួក​សាសន៍​អេស៊ីព្ទ​មាន​ចិត្ត​រឹង‌ទទឹង ចូល​ទៅ​តាម​ឯង​រាល់​គ្នា នោះ​អញ​នឹង​បាន​កិត្តិសព្ទ​ដោយ​ឈ្នះ​ផារ៉ោន និង​ពួក​ទ័ព​ទ្រង់ ហើយ​នឹង​អស់​ទាំង​រទេះ​ចំបាំង ព្រម​ទាំង​ពួក​ពល​សេះ​ទ្រង់​ផង

18. នោះ​ទើប​សាសន៍​អេស៊ីព្ទ​គេ​នឹង​ដឹង​ថា អញ​ជា​ព្រះ‌យេហូវ៉ា​ពិត គឺ​ក្នុង​កាល​ដែល​អញ​បាន​កិត្តិសព្ទ​ដោយ​ឈ្នះ​ផារ៉ោន និង​អស់​ទាំង​រទេះ​ចំបាំង ហើយ​នឹង​ពួក​ពល​សេះ​ទ្រង់​ដូច្នោះ។

19. នោះ​ទេវតា​នៃ​ព្រះ​ដែល​បាន​នាំ​មុខ​ពួក​អ៊ីស្រា‌អែល ទ្រង់​ក៏​ត្រឡប់​ទៅ​នៅ​ខាង​ក្រោយ​វិញ ហើយ​បង្គោល​ពពក​ក៏​ចេញ​ពី​មុខ​ទៅ​នៅ​ខាង​ក្រោយ​ដែរ

សូមអានជំពូកពេញលេញ និក្ខមនំ 14