គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 14:1-6 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា

2. ចូរ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ឲ្យ​គេ​បែរ​ទៅ​ដំឡើង​ត្រសាល​នៅ​ឯ​មុខ ពីហា‌ហីរ៉ុថ ត្រង់​កណ្តាល​ស្រុក​មីកដុល​ហើយ​នឹង​សមុទ្រ ទល់​មុខ​នឹង​បាស-សេផុន​វិញ ត្រូវ​ឲ្យ​ដំឡើង​ត្រសាល ប្រឈម​នឹង​ទី​នោះ ដែល​នៅ​ជិត​មាត់​សមុទ្រ

3. ផារ៉ោន​នឹង​និយាយ​ពី​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា គេ​បាន​វង្វេង​ជាប់​នៅ​ស្រុក​នោះ​ហើយ ទី​រហោ‌ស្ថាន​បាន​បិទ​គេ​ជិត​ជុំវិញ

4. នោះ​អញ​នឹង​បណ្តាល​ឲ្យ​ផារ៉ោន​មាន​ចិត្ត​រឹង‌ទទឹង​ឡើង ហើយ​ទ្រង់​នឹង​ដេញ​តាម តែ​អញ​នឹង​បាន​កិត្តិសព្ទ ដោយ‌សារ​ផារ៉ោន និង​ពួក​ទ័ព​ទ្រង់​ទាំង​ប៉ុន្មាន ហើយ​ពួក​សាសន៍​អេស៊ីព្ទ​នឹង​ដឹង​ថា អញ​ជា​ព្រះ‌យេហូវ៉ា​ពិត គេ​ក៏​ធ្វើ​សំរេច​ដូច្នោះ។

5. មាន​គេ​ទូល​ដល់​ស្តេច​អេស៊ីព្ទ​ថា ពួក​អ៊ីស្រា‌អែល​បាន​រត់​រួច​ទៅ​ហើយ នោះ​ផារ៉ោន និង​ពួក​មហា‌តលិក​ទ្រង់​ក៏​ប្រែ​គំនិត​ពី​ដំណើរ​គេ​ឡើង​វិញ ហើយ​ពោល​ថា តើ​យើង​បាន​ធ្វើ​អ្វី នឹង​ឲ្យ​ពួក​អ៊ីស្រា‌អែល​ចេញ​ទៅ​រួច​ពី​ការ​បំរើ​យើង​ដូច្នេះ

6. នោះ​ស្រាប់​តែ​ទ្រង់​ទឹម​រាជ‌រថ ព្រម​ទាំង​នាំ​ពួក​ពល​ទៅ​ជា​មួយ​ផង

សូមអានជំពូកពេញលេញ និក្ខមនំ 14