គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 13:19-22 ព្រះគម្ពីរបរិសុទ្ធ (KHOV)

19. ម៉ូសេ​ក៏​យក​ឆ្អឹង​ខ្មោច​យ៉ូសែប​ទៅ​ជា​មួយ​ដែរ ដ្បិត​យ៉ូសែប​បាន​ចាប់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ឲ្យ​ស្បថ​ដោយ​ថា ព្រះ​ទ្រង់​នឹង​ប្រោស​ឯង​រាល់​គ្នា​ជា​មិន​ខាន នោះ​ត្រូវ​ឲ្យ​យក​ឆ្អឹង​អញ​ពី​ទី​នេះ​ឡើង​ទៅ​ជា​មួយ​ផង។

20. គេ​ក៏​ចេញ​ពី​សិកូត​ទៅ​ដំឡើង​ត្រសាល​នៅ​ឯ​ស្រុក​អេថាម ត្រង់​ក្បែរ​ទី​រហោ‌ស្ថាន

21. នៅ​វេលា​ថ្ងៃ ព្រះ‌យេហូវ៉ា​ទ្រង់​តែង​យាង​នៅ​មុខ​គេ​ក្នុង​បង្គោល​ពពក ដើម្បី​នឹង​នាំ​ផ្លូវ ហើយ​នៅ​វេលា​យប់ ទ្រង់​យាង​ក្នុង​បង្គោល​ភ្លើង ដើម្បី​នឹង​បំភ្លឺ​គេ ប្រយោជន៍​ឲ្យ​គេ​ដើរ​បាន​ទាំង​យប់​ទាំង​ថ្ងៃ

22. ហើយ​បង្គោល​ពពក​ដែល​សំរាប់​ពេល​ថ្ងៃ និង​បង្គោល​ភ្លើង​ដែល​សំរាប់​ពេល​យប់ នោះ​មិន​បាន​ថយ​ចេញ​ពី​គេ​ឡើយ។

សូមអានជំពូកពេញលេញ និក្ខមនំ 13