ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 11 ព្រះគម្ពីរបរិសុទ្ធ (KHOV)

ការ​ប្រកាស​អំពី​គ្រោះ​កាច​ចុង​ក្រោយ

1. ព្រះ‌យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា អញ​នឹង​នាំ​សេចក្ដី​វេទនា​១​ទៀត​មក​លើ​ផារ៉ោន ហើយ​នឹង​ស្រុក​អេស៊ីព្ទ រួច​អំពី​នោះ​ស្តេច​នឹង​បើក​ឲ្យ​ឯង​រាល់​គ្នា​ចេញ​ពី​នេះ​ទៅ ហើយ​កាល​ណា​ឲ្យ​ទៅ នោះ​នឹង​បង្ខំ​ឲ្យ​ចេញ​ផុត​ពី​នេះ​ទៅ​ទាំង​អស់​គ្នា​ផង

2. ចូរ​និយាយ​ដាក់​ត្រចៀក​បណ្តា‌ជន​ទាំង‌ឡាយ​ឥឡូវ​ចុះ ប្រយោជន៍​ឲ្យ​គេ​ទាំង​ប្រុស​ទាំង​ស្រី​បាន​សូម​គ្រឿង​មាស គ្រឿង​ប្រាក់​ពី​អ្នក​ជិត​ខាង​រៀង​ខ្លួន

3. ព្រះ‌យេហូវ៉ា ទ្រង់​ក៏​ធ្វើ​ឲ្យ​ពួក​ជន​បាន​ប្រកប​ដោយ​គុណ​នៃ​ពួក​សាសន៍​អេស៊ីព្ទ ១​ទៀត​ម៉ូសេ​ក៏​ជា​អ្នក​ធំ​នៅ​ភ្នែក​នៃ​ពួក​មហា‌តលិក​ផារ៉ោន ហើយ​នឹង​បណ្តា‌ជន​ទាំង‌ឡាយ​នៅ​ស្រុក​អេស៊ីព្ទ​ផង។

4. ម៉ូសេ​ក៏​ទូល​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដល់​កណ្តាល​អធ្រាត្រ​អញ​នឹង​ចេញ​ទៅ​នា​កណ្តាល​ស្រុក​អេស៊ីព្ទ

5. នោះ​អស់​ទាំង​កូន​ច្បង​នៅ​ស្រុក​អេស៊ីព្ទ​នឹង​ស្លាប់ ចាប់​តាំង​ពី​កូន​ច្បង​របស់​ផារ៉ោន​ដែល​គង់​លើ​បល្ល័ង្ក​រាជ្យ ចុះ​មក​ដល់​កូន​ច្បង​របស់​បាវ​ស្រី​ដែល​នៅ​ខាង​ក្រោយ​ត្បាល់​កិន ហើយ​គ្រប់​ទាំង​កូន​ច្បង​ក្នុង​ហ្វូង​សត្វ​ដែរ

6. នោះ​គេ​នឹង​ស្រែក​ទ្រហោ‌យំ​នៅ​ពេញ​ក្នុង​ស្រុក​អេស៊ីព្ទ ដល់​ម៉្លេះ​បាន​ជា​ពី​ដើម​មក មិន​ដែល​មាន​ដូច្នេះ​ឡើយ ហើយ​ទៅ​មុខ​ទៀត​ក៏​មិន​ដែល​មាន​ដែរ

7. ប៉ុន្តែ​នៅ​ក្នុង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ចាប់​តាំង​ពី​មនុស្ស​ដល់​សត្វ នោះ​សូម្បី​តែ​ឆ្កែ​១​ក៏​នឹង​មិន​កំរើក​អណ្តាត​ទាស់​នឹង​គេ​ឡើយ នេះ​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ដឹង​ថា ព្រះ‌យេហូវ៉ា​ទ្រង់​រាប់​សាសន៍​អេស៊ីព្ទ និង​សាសន៍​អ៊ីស្រា‌អែល​ផ្សេង​អំពី​គ្នា

8. នោះ​អស់​ទាំង​ពួក​មហា‌តលិក​ទាំង​នេះ គេ​នឹង​ចុះ​មក​ឱន​គោរព​ចំពោះ​ទូល‌បង្គំ​ដោយ​ថា សូម​លោក​អញ្ជើញ​ចេញ​ពី​នេះ​ទៅ ព្រម​ទាំង​ពួក​អ្នក​ដែល​តាម​លោក​ផង ទើប​ទូល‌បង្គំ​នឹង​ចេញ​ទៅ នោះ​លោក​ក៏​ថយ​ចេញ​ពី​ផារ៉ោន​ទៅ​ទាំង​មាន​ចិត្ត​ក្តៅ​ជា​ខ្លាំង។

9. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា ផារ៉ោន​មិន​ព្រម​ស្តាប់​ឯង​ទេ គឺ​ដើម្បី​ឲ្យ​ការ​អស្ចារ្យ​របស់​អញ​បាន​ចំរើន​ឡើង​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ

10. ម៉ូសេ និង​អើរ៉ុន​ក៏​ធ្វើ​អស់​ទាំង​ការ​អស្ចារ្យ​នោះ​នៅ​ចំពោះ​ផារ៉ោន តែ​ព្រះ‌យេហូវ៉ា​ទ្រង់​បណ្តាល​ឲ្យ​ផារ៉ោន​មាន​ព្រះ‌ទ័យ​រឹង‌ទទឹង មិន​ព្រម​បើក​ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ចេញ​ពី​ស្រុក​ទៅ​ទេ។