នោះម៉ូសេ និងអើរ៉ុនក៏ចូលទៅគាល់ផារ៉ោនទូលថា ព្រះ‌យេហូវ៉ាជាព្រះនៃសាសន៍ហេព្រើរទ្រង់មានព្រះ‌បន្ទូលដូច្នេះ តើឯងនៅតែមិនព្រមបន្ទាបខ្លួននៅមុខអញ ដើម្បីនឹងឲ្យរាស្ត្រអញចេញទៅថ្វាយ‌បង្គំអញដល់កាលណាទៀត